Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកគួរតែប្រយ័ត្នពេលដែលបើកម៉ាស៊ីនត្រជាក់ដល់កូន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. សីតុណ្ហភាពក្រៅ និងក្នុងបន្ទប់ មិនគួរខុសគ្នាឆ្ងាយឡើយ។ អ្នកអាចតម្រូវសីតុណ្ហភាពក្នុងបន្ទប់នោះពីត្រឹម២៦ទៅ២៨អង្សាសេបាន ដោយទាបជាងក្រៅពី៣ទៅ៥អង្សាសេ។ ជាពិសេស ខ្យល់នៃម៉ាស៊ីនត្រជាក់នោះគួរតែតម្រូវឲ្យតូច ហើយមិនគួរបាញ់ចំមុខកូនទេ។
  2. ទោះបីជាអាកាសធាតុក្តៅយ៉ាងណាក៏ដោយ ក៏អ្នកមិនគួរបើកតែម៉ាស៊ីនត្រជាក់ឲ្យកូនដែរ ដោយគួរតែបិទម៉ាស៊ីនត្រជាក់ចោល ហើយបើកបង្អួត និងកង្ហាររៀងរាល់ពេលព្រឹក និងយប់ ដើម្បីឲ្យខ្យល់អាកាសបរិសុទ្ធអាចចេញចូលបាន ទើបកូនមិនឈឺច្រើន។
  3. ម៉ាស៊ីនត្រជាក់អ្នកគួរតែលាងឲ្យបានញឹកញាប់ ទើបខ្យល់ដែលចេញមកនោះ មិនប៉ះពាល់ដល់សុខភាពកូន ធ្វើឲ្យសុខភាពកូនទ្រុឌទ្រោមបាន។
  4. នៅពេលដែលកូននៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរ អ្នកមិនគួរពរកូនចេញចូលច្រើនដងនោះទេ ព្រោះសីតុណ្ហភាពក្រៅ និងក្នុងខុសគ្នា ដោយអាចធ្វើឲ្យកូនឆាប់ឈឺខ្លាំងណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបកូនមិនងាយឈឺបាន។
  5. អ្នកក៏អាចនាំកូនចេញក្រៅដើរៗដែរក្នុងពេលព្រឹក ព្រោះអាចឲ្យកូនស្រូបយកខ្យល់អាកាសបរិសុទ្ធ ថែមទាំងអាចត្រូវកម្តៅថ្ងៃខ្លះ ដែលអាចធ្វើឲ្យសុខភាពកូនរឹងមាំបាន។
  6. អ្នកគួរតែឲ្យកូនញ៉ាំទឹកឲ្យបានច្រើន ព្រោះទឹកនេះ អាចជួយមិនឲ្យកូនបាត់បង់ជាតិទឹកលឿនក្នុងរដូវក្តៅនេះបាន។
  7. បើអ្នកឲ្យកូនគេងក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ អ្នកគួរតែពាក់អាវរាងក្រាស់ឲ្យកូន ហើយផ្សិតកូនគួរតែគ្របឲ្យជិត ទើបកូនមិនងាយផ្តាសាយ និងកើតអាការៈផ្សេងទៀត៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)