ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះក្នុងខែ៩។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ឆ្នាំមមី

បុគ្គលឆ្នាំមមី ក្នុងខែ៩នេះ នឹងមានទេវតាទ្រព្យចូលមកជិតអ្នក ធ្វើឲ្យអ្នកអាចទទួលបានទ្រព្យច្រើន។ ជាពិសេស ប្រាក់ចំណេញរបស់អ្នកអាចចូលមកបន្តបន្ទាប់គ្នា ធ្វើឲ្យអ្នកមានឃ្លាំងដែលពិបាកផ្ទុក ព្រោះច្រើនពេក។

ឆ្នាំឆ្លូវ

បុគ្គលឆ្នាំឆ្លូវ ក្នុងខែ៩ មិនត្រឹមតែជោគជ័យក្នុងមុខរបរ ការងារទេ ថែមទាំងអាចជោគជ័យក្នុងរឿងគ្រួសារទៀតផង ដោយអ្នកអាចទទួលបានសមាជិកថ្មីបាន។ ជាពិសេស សំណាងមិនល្អនឹងអាចចាកឆ្ងាយពីអ្នក ធ្វើឲ្យអ្នកអាចស្វាគមន៍តែសំណាងល្អចូលមកទេ។

ឆ្នាំរកា

បុគ្គលឆ្នាំរកា ចាប់ពីខែ៩ទៅ លាភអ្នកនឹងចាប់ផ្តើមឡើងខ្ពស់ ធ្វើឲ្យអ្នកប្រមូលបានផលចូលមកច្រើន។ ជាពិសេស ចំណូលរបស់អ្នកនឹងអាចខ្ពស់ទៅៗ ធ្វើឲ្យអ្នកអាចទទួលបានលុយជាច្រើនដែលមិនធ្លាប់មានពីមុនចូលមក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)