អ្នកទំនងជាងាយមានបញ្ហាហើមកែងជើង ចាញ់កូន និងឈឺក្នុងសុដន់ណាស់ ចុះមានការក្រហាយៗក្នុងទ្រូងដោយសារតែក្រពះមិនកិនដែរទេ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រឿងនេះកើតឡើងដោយសារតែការច្រាលអាស៊ីតក្រពះមកបំពងក។ ក្រៅពីនេះមានអារម្មណ៍ក្រហាយៗនេះ អ្នកក៏អាចមានអាការៈបន្ថែមទៀតដូចជា ហើមពោះ ភឺច្រើន មានភាពជូរក្នុងមាត់ ឧស្សាហ៍ក្អក និងឈឺបំពង់កជាដើម។ ការក្រហាយដើមទ្រូងតែងតែអាចធ្វើឲ្យមានអារម្មណ៍មិនស្រួលក្នុងខ្លួន ឬមិនមានផាសុកភាពមែន តែវានឹងធូរស្រាលមកវិញ បើសិនជាអ្នកព្យាយាមធ្វើដូចខាងក្រោមនេះ៖
- ពិនិត្យអ្វីដែលអ្នកញ៉ាំ៖ ចូរចៀសវាងអាហារជូរៗ ប៉េងប៉ោះ ខ្ទឹមបារាំង ខ្ទឹមស កាហ្វេអ៊ីន សូកូឡា ភេសជ្ជៈមានជាតិហ្គាស។ អ្នកក៏ត្រូវចៀសវាងការញ៉ាំអាហារមានជាតិខ្លាញ់ផងដែរ។
- ញ៉ាំអាហារតិចៗច្រើនដឹងចៀសវាងញ៉ាំច្រើនៗបីដងក្នុងមួយថ្ងៃ៖ រឿងនេះនឹងជួយចៀសវាងការធ្វើការច្រើនជ្រុលរបស់ក្រពះ និងក្រពះរំលាយបានលឿនផង
- ចូរអង្គុយឲ្យត្រង់ពេលញ៉ាំអាហារ៖ ម្តាយអ្នកប្រហែលជាប្រដៅត្រូវហើយថា រាល់ការញ៉ាំអាហារម្តងៗត្រូវអង្គុយឲ្យត្រង់ខ្លួន ដោយសារតែទំនាញផែនដៃនឹងជួយទាញអាហារចូលទៅក្នុងពោះវៀនបានល្អ
- កុំញ៉ាំងាហាររយៈពេលបីម៉ោងមុនគេង៖ ការញ៉ាំអាហារពេលគេង អាចធ្វើឲ្យការរំលាយអាហារក្រអស់ពីក្រពះ ដូច្នេះវានឹងងាយច្រាលមកបំពង់កវិញ រហូតដល់បង្កការក្រហាយបាន។
- គេងក្បាលឲ្យខ្ពស់នៅពេលគេង៖ មធ្យោបាយដ៏លញអបំផុតក្នុងការគេងនោះគឺដាក់ខ្នើយគេងឲ្យក្រោមស្មាផង ដើម្បីក្បាលងើយខ្ពស់បន្តិច។ រឿងនេះនឹងជំរុញដល់ការទំនាញផែនដីកាន់តែល្អ។
- ស្លៀកពាក់ខោអាវរលង់ៗ៖ វាគួរតែដល់ពេលដែលត្រូវលះបង់សម្លៀកបំពាក់រឹបៗ និងតឹងៗទៀតហើយនៅពេលមានផ្ទៃពោះ។
- ញ៉ាំទឹកក្រោយពីបាយរួច តែមិនត្រូវញ៉ាំជាមួយការញ៉ាំអាហារឡើយ៖ ការញ៉ាំទឹកបណ្តើរញ៉ាំអាហារបណ្តើរនឹងធ្វើឲ្យក្រពះពេញជ្រុល ហើយក៏ងាយនឹងច្រាលឡើងដល់បំពង់កដែរ។
- ពិគ្រោះជាមួយគ្រូពេទ្យអំពីការប្រើថ្នាំបំបាត់អាការៈក្រហាយទ្រូង៖ រឿងនេះក៏មានការប្រើថ្នាំគ្មានវេជ្ជបញ្ជាសម្រាប់ស្រ្តីមានផ្ទៃពោះដែលមានសុវត្ថិភាពដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ថ្នាំបន្សាបអាស៊ីតអាចជួយសម្រួលការក្រហាយទ្រូងបានយ៉ាងល្អ។ បើសិនជាអ្នកមិនទទួលបានស្រាកស្រាន្តពីការក្រហាយទ្រូងដោយការផ្លាស់ប្តូររបៀបរស់នៅខាងលើទេ គ្រូពេទ្យអាចនឹងចេញថ្នាំដែលស័ក្តិសមនឹងស្ថានភាពរបស់អ្នកបាន៕