សរសៃឈាមអាក់ទែដែលកកស្ទះអាចជារឿងគ្រោះថ្នាក់បំផុតសម្រាប់មនុស្សយើង ដោយសារតែវាអាចធ្វើឲ្យលើសសម្ពាធឈាម ព្រមទាំងលើសកូឡេស្តេរ៉ុលក្នុងឈាមផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សរសៃឈាមអាក់ទែមាននាទីក្នុងការដឹកនាំឈាមសម្បូរអុកស៊ីសែនពីបេះដូងទៅកាន់គ្រប់កន្លែងនៃរាងកាយ ដូច្នេះវាត្រូវការភាពរឹងមាំ បត់បែន និងយឺតល្អផងដែរ។ ជាអកុសល នៅពេលសរសៃឈាមមួយនេះរងការកកស្ទះ វានឹងធ្វើឲ្យប្រឈមបញ្ហាបេះដូងដោយសារតែមិនមានឈាមគ្រប់គ្រាន់តាមតម្រូវការ។ ជំងឺបេះដូងគឺជាមូលហេតុមួយនៃការស្លាប់របស់ពិភពលោក ដែលបង្កឡើងដោយកំណកនៅជុំវិញសរសៃឈាមអាក់ទែ ហើយក៏ធ្វើឲ្យលំហូរឈាមហូរមិនបានល្អ រហូតដល់កើតជំងឺគាំងបេះដូងបានដែរ។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលអាចជួយសម្អាតសរសៃឈាមអាក់ទែបាន៖
ត្រីសម្បូរខ្លាញ់
មានការយល់ច្រឡំញឹកញាប់មួយដែលនិយាយថា ខ្លាញ់ដឹងតែមិនល្អចំពោះសុខភាពហើយ។ ថ្វីបើមានការពិតមួយអំពីរឿងនេះក៏ដោយ វានៅតែមានខ្លាញ់មួយចំនួនដែលល្អចំពោះបេះដូង ជាពិសេសខ្លាញ់ដែលមានក្នុងសាច់ត្រីតែម្តង នោះត្រីសាលម៉ុងតែម្តង។ ខ្លាញ់ដ៏ល្អបំផុតនេះមានឈ្មោះថា អូមេហ្គាបីដែលត្រូវបានគេដឹងថាសំខាន់សម្រាប់បេះដូង។
ខ្ញី
អាហារប្រភេទមឺមមួយនេះត្រូវបានគេរកឃើញថាមានផ្ទុកទៅដោយអង់ទីអុកស៊ីដង់ និងសារធាតុប្រឆាំងការរលាកដែលអាចការពារកុំឲ្យកើតជាកំណកក្នុងសរសៃឈាមបាន។ វាក៏ជួយបន្ថយកូឡេស្តេរ៉ុល និងខ្លាញ់ Triglycerides ក្នុងឈាមផងដែរ។ អ្នកអាចធ្វើជាតែខ្ញីឆុងញ៉ាំ ឬញ៉ាំខ្ញីពីរបីចំណិតលេងក៏បានដែរ។
កាហ្វេ
បើសិនជាអ្នកចូលចិត្តញ៉ាំកាហ្វេ នោះអ្នកពិតជារីករាយនឹងដំណឹងនេះមិនខានទេ។ ក្រៅពីអាចជួយឲ្យទទួលបានភាពស្រស់ស្រាយនៅពេលព្រឹក ឬមិនធ្វើឲ្យងងុយគេងនៅពេលរសៀល កាហ្វេក៏ត្រូវបានគេរកឃើញថាមានប្រសិទ្ធភាពក្នុងការបន្ថយកំណកក្នុងសរសៃឈាមអាក់ទែដែរ។ ប៉ុន្តែបើសិនជាអ្នកមិនញ៉ាំកាហ្វេទេ វានៅតែមានភេសជ្ជៈអាចជំនួសបាន នោះគឺតែបៃតង ដែលវាសម្បូរអង់ទីអុកស៊ីដង់ដូចគ្នា។ យកល្អគួរតែចាំថា មិនត្រូវញ៉ាំជាមួយកាហ្វេ ឬទឹកដោះគោច្រើនអី។
សម្បកឈើអែម
ម្សៅសម្បកឈើអែមត្រូវបានគេរកឃើញថា អាចបន្ថយការប្រឈមនឹងជំងឺក្រិនរឹងសរសៃឈាម ព្រមទាំងជំងឺបេះដូងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ម្សៅសម្បកឈើអាចមអាចបន្ថយចំនួនខ្លាញ់ Triglycerides ស្ករ និងកូឡេស្តេរ៉ុលអាក្រក់ថែមទៀត។ អ្នកគ្រាន់តែប្រើម្សៅនេះរោយពីលើកាហ្វេញ៉ាំក៏បានដែរ។
គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិមានជាតិសរសៃច្រើន ដែលល្អសម្រាប់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងខ្លួន ហើយវាក៏អាចជួយការពារបញ្ហាបេះដូងបានដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការសិក្សាបានបង្ហាញថា អ្នកដែលញ៉ាំគ្រាប់ធញ្ញជាតិអាចធ្វើឲ្យសរសៃឈាមអាក់ទែនៅករលាស់ល្អ ហើយក៏ជួយដល់លំហូរឈាមកាន់តែស្រួលផងដែរ៕