ភាគច្រើននៃពួកយើងយល់ស្របថាវាពិបាកណាស់ក្នុងការទ្រាំមិនទទួលទានអាហារនៅពេលកំពុងឃ្លាន ជាពិសេសនៅពេលយប់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាប្រសិនបើអ្នកមិនចង់ជួបប្រទះបញ្ហារំខានដល់ការគេងនិងឡើងទម្ងន់ហួសប្រមាណ ឬកើនបរិមាណនៃកាឡូរីក្នុងប្រព័ន្ធរាងកាយទេនោះការយកចិត្តទុកដាក់លើប្រភេទនៃអាហារមុនពេលទទួលទាន គឺសំខាន់ណាស់។ ប៉ុន្តែថាតើអាហារសម្រន់អ្វីខ្លះទៅដែលអ្នកមិនគួរទទួលទាននៅមុនពេលចូលគេង? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលអ្នកគួរចៀសវាង ៖
១. អាហារ ឬភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីន
លើកលែងតែគ្មានជាតិកាហ្វេអ៊ីន! ប្រសិនបើអ្នកទទួលទានកាហ្វេនៅមុនពេលចូលគេងនោះអ្នកអាចនឹងជួបប្រទះបញ្ហាគេងមិនលក់ជាមិនខាន។ នោះក៏ព្រោះតែជាតិកាហ្វេអ៊ីនក្នុងកាហ្វេរំញោចដល់ភាពសកម្មនៃខួរក្បាលដែលនឹងធ្វើអោយអ្នកមានអារម្មណ៍ស្វាងមិនងងុយគេង។
២. ភីហ្សា
ជាធម្មតានៅពេលយប់ អ្នកមិនគួរបណ្ដោយ ឬដាក់បន្ទុកឲ្យក្រពះប្រឹងធ្វើការពេកនោះទេ ប្រសិនបើចង់គេងលក់បានស្រួល ហើយស្កប់។ ការទទួលទាន
ភីហ្សានៅមុនពេលចូលគេង គឺមិនល្អសោះឡើយ ក៏ព្រោះជាតិម្ស៉ៅ ប្រេងខ្លាញ់ និងសារធាតុបន្ថែមរសជាតិ ក៏ដូចជាសាច់ដែលវាមានផ្ទុកពិបាកក្នុងការរំលាយ។ ហើយការទទួលទានភីហ្សាខណៈពេលនេះ ក៏ងាយនឹងធ្វើឲ្យអ្នកធាត់ផងដែរក៏ព្រោះរាងកាយមិនដំណើរការដុតកាឡូរីឡើយ។
៣. សណ្ដែក
បើទោះជាសណ្ដែកមានផ្ទុកសម្បូរទៅដោយវីតាមីន និងជាតិរ៉ែដែលល្អចំពោះសុខភាពរាងកាយ ប៉ុន្តែអ្នកមិនគួរទទួលទានវានៅពេលយប់ឡើយ ប្រសិនបើចង់ឆាប់គេងលក់។ នោះក៏ព្រោះតែសណ្ដែកមានផ្ទុកសម្បូរទៅដោយជាតិសសៃរលាយដែលអាចបង្កបញ្ហាផ្សេងៗពាក់ព័ន្ធនឹងក្រពះនៅពេលយប់។
៤. ការ៉េម
អ្នកប្រហែលជាគិតថា គ្រាន់តែទទួលទានការ៉េមបន្តិចប្រហែលជាមិនអីទេ ប៉ុន្តែលទ្ធផលមិនដូចអ្នកស្មានឡើយ ក៏ព្រោះការ៉េមអាចផ្ដល់ការរំខានដល់ដំណេករបស់អ្នក។ ការ៉េមភាគច្រើនមានផ្ទុកសម្បូរទៅដោយកាឡូរីដែលធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើង ហើយជាលទ្ធផលអ្នកមិនងាយនឹងគេងលក់ឡើយ។
៥. ខ្ទឹមស
ខ្ទឹមសអាចបណ្ដាលឱ្យមានការរលាកក្នុងពោះ ហើយជាលទ្ធផលអ្នកនឹងឈឺពោះ ហើយច្រាលអាស៊ីតក្រពះ។ បញ្ហារំខានទាំងនេះនឹងធ្វើឲ្យអ្នកពិបាកក្នុងការគេងលក់។
៦. បន្លែភ្លៅកង្កែប
គ្មានអ្វីមិនប្រក្រតីចំពោះបន្លែប្រភេទនេះចំពោះសុខភាពឡើយ ប៉ុន្តែវាជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមដូចជាជាតិសសៃ ប៉ូតាស្យូម ម៉ង់កាណែស ជាតិទង់ដែង វីតាមីន A វីតាមីន C និងវីតាមីន K។ ដូច្នេះចូរទទួលទានបន្លែនេះឲ្យបានច្រើន ប៉ុន្តែមិនមែននៅខណៈពេលយប់ឡើយ។ នោះក៏ព្រោះតែវាមានផ្ទុកលក្ខណៈសម្បត្តិបញ្ចុះទឹកនោមដែលនឹងធ្វើឱ្យអ្នកនោមញឹករំខានដល់ការគេង។
៧. គ្រឿងស្រវឹង
បញ្ហានោះគឺនៅពេលស្រវឹង អ្នកងាយនឹងជួបប្រទះអាការៈគេងមិនស្ងប់ ហើយ
ថែមទាំងបណ្ដាលអោយមិនស្រួលខ្លួន គ្មានកម្លាំង អារម្មណ៍មិនស្រស់ស្រាយនៅ
ព្រឹកបន្ទាប់ទៀតផង។
៨. សាច់ក្រហម
ការទទួលទានសាច់ក្រហមច្រើនអាចបណ្ដាលឲ្យអ្នកមានអារម្មណ៍ងុយគេង។ ប្រសិនបើអ្នកគិតថាបែបនេះ គឺជារឿងល្អនោះ ចូរគិតម្ដងទៀត! ក៏ដូចនឹងការទទួលទានគ្រឿងស្រវឹងពេលយប់ដូច្នោះដែរ ការទទួលទានសាច់ក្រហមមុនពេលចូលគេងអាចធ្វើឲ្យអ្នកគេងលក់មិនស្ងប់ ដោយសារប្រព័ន្ធរំលាយអាហារត្រូវប្រឹងធ្វើការបំបែកសាច់ក្រហមដែលអ្នកបានទទួលទាន៕