រយៈពេលមួយថ្ងៃដំបូងនៃការចាប់កំណើតរបស់ទារិកាថ្មីមួយរូបគឺជារឿងមួយតក់ស្លុត ហើយអាចនឹងផ្តល់ភាពនឿយហត់ច្រើនសម្រាប់ឪពុកម្តាយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តាមរយៈអត្ថបទនេះ ខ្ញុំនឹងបង្ហាញនូវគន្លឹះខ្លះៗដែលម្តាយគ្រប់រូបគួរតែធ្វើយ៉ាងណាចំពោះកូនរបស់ខ្លួននៅពេលគេកើតបាន ២៤ម៉ោងដំបូង ជាពិសេសទារកដែលកើតគ្រប់ខែ ឬអាយុចាប់ពី ៣៧ ទៅ៤២ សប្តាហ៍។

នៅពេលកូនកើតមក ស្បែករបស់គេអាចនឹងទៅជាស្វាយ និងអាចមានពណ៌ចម្រុះច្រើន។ រាងកាយគេត្រូវបានស្រោបទៅដោយទឹកភ្លោះ ឈាម និងទឹករំអិល។ ប៉ុន្តែវាគឺជារឿងធម្មតាទេ។ 

ស្បែកគេនឹងចាប់ផ្តើមទៅជាពណ៌ផ្កាឈូកវិញនៅពេលដែលគេចាប់ផ្តើមចេញដកដង្ហើម (ប្រហែលមួយនាទីក្រោយកើត)។ ដៃ និងជើងរបស់គេអាចនៅតែស្វាយដដែលរយៈពេលច្រើនម៉ោង។

ទឹកភ្លោះ និងទឹករំអិលដែលស្រោបលើរាងកាយរបស់កូនមានសារៈសំខាន់ណាស់ដើម្បីជួយឲ្យគេអាចស្រង់ក្លិន និងរសជាតិបានក្រោយពីសម្រាលកូនរួច។ ក្រៅពីនេះវាក៏ជួយដល់រាងកាយរបស់ទារកចៀសផុតពីការរលាក និងបង្ករោគពីខាងក្រៅផងដែរ។ 

ក្រោយពី អ្នកសម្រាលកូនរួច អ្នកទំនងជានឹងមានការកន្ត្រាក់ក្នុងស្បូនបន្ថែមទៀតដើម្បីទម្លាក់ទងសុកចេញ ហើយទងសុកក៏ត្រូវបានកាត់ផ្តាច់ផងដែរ។ 

ក្រោយពីសម្រាលកូនតាមធម្មជាតិរួច កូនអ្នកនឹងត្រូវបានឆ្មបលើកយកមកដាក់លើទ្រូងរបស់អ្នកដើម្បីជាវិធីស្បែកប៉ះស្បែក (Skin-to-skin Contact)។ នៅពេលនេះកូនត្រូវការគេង និងអាហារ ហើយក៏ត្រូវការអារម្មណ៍មានសុវត្ថិភាព និងភាពកក់ក្តៅផងដែរ ដូច្នេះគេត្រូវការដាច់ខាត់គឺការប៉ះដឹងស្បែករបស់អ្នកតែម្តង។ 

រឿងសាមញ្ញដែលតម្រូវធ្វើ Skin-to-skin Contact គឺ៖

  • កាត់បន្ថយការយំរបស់ទារក
  • ជួយចាប់ផ្តើម និងរក្សាការបំបៅដោះរបស់ម្តាយ
  • ជួយថែរក្សាសីតុណ្ហភាពរបស់រាងកាយទារក

ក្រោយពីលើកកូនដាក់លើទ្រូងម្តាយរួច ឆ្មបនឹងយកគេទៅថ្លើងដើម្បីប្រាកដថាគេកើតមកមានទម្ងន់ធម្មតា ឬមានសុខភាពល្អឬអត់។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

បើសិនជាអ្នកសម្រាលដោយវះកាត់វិញ ចូរកុំភ្លេចសុំឆ្មបដើម្បីយកកូនដាក់លើទ្រូងអ្នកឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបានផង៕

Loading...