តើអ្នកមានដឹងទេថា ក្នុងនាមជាស្រ្តីមានផ្ទៃពោះ អ្នកគួរតែញ៉ាំអាហារដែលមានតុល្យភាពដើម្បីការលូតលាស់របស់កូនក្នុងផ្ទៃ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ មានរបស់ក្តៅច្រើនណាស់ដែលមានក្នុងចំណីអាហារ ហើយអ្នកក៏ត្រូវតែចៀសវាងអាហារទាំងនេះផងដែរក្នុងពេលមានផ្ទៃពោះ ព្រោះវាអាចប៉ះពាល់ដល់សីតុណ្ហភាពរាងកាយបាន។ ថ្វីបើវាមិនមានផលរំខានអ្វីគួរតែកត់សម្គាល់នោះ អ្នកមិនគួរណាសាកល្បងវាអី។ អាហារក្តៅដែលអ្នកត្រូវចៀសវាងនោះមានដូចជា៖
ល្ហុង
ល្ហុងទុំប្រហែលជាមិនមានបញ្ហាអ្វីឡើយ តែករណីល្ហុងខ្ចីវិញគឺមិនមានសុវត្ថិភាពសម្រាប់អ្នកមានផ្ទៃពោះឡើយ។ ល្ហុងបៃតងគឺមានកំហាប់ Latex (ជ័រ)ខ្ពស់ ដែលជាហេតុនាំឲ្យស្បូនកន្ត្រាក់បាន។ Latex នេះដែរ ត្រូវបានប្រាប់ថាអាចបង្កជាការរលូតកូនបាន។
ម្នាស់
អ្នកប្រហែលជាគួរតែចៀសវាងការញ៉ាំម្នាស់ក្នុងពេលមានផ្ទៃពោះ ព្រោះវាជាអាហារធ្វើឲ្យក្តៅ និងស្បូនកន្ត្រាក់បាន។ ការញ៉ាំអាហារមួយនេះត្រូវបានគេជឿថា ជំរុញឲ្យឆាប់ឈឺពោះសម្រាល។
ត្រប់វែង
ត្រប់វែងក៏ត្រូវបានចាត់ទុកថាជាអាហារក្តៅមួយដែរសម្រាប់ស្រ្តីមានផ្តៃពោះ ព្រោះវាមានជីវជាតិទៅភ្ញោចដល់ការមករដូវ។ ម្លេះហើយ ការញ៉ាំត្រប់វ៉ែងជាញឹកញាប់គឺជារឿងហាមប្រាមសម្រាប់ស្រ្តីមានផ្ទៃពោះតែម្តង។
អាហារហិរ
អាហារហឹរដូចជាម្ទេស និងខ្ញីស្ងួតគឺជារបស់ដែលត្រូវចៀសវាងបំផុតតែម្តងក្នុងពេលមានផ្ទៃពោះ។ ការញ៉ាំរបស់ទាំងនេះច្រើនពេកអាចប៉ះពាល់ដល់តុល្យភាពក្នុងរាងកាយបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អាហារខ្លាញ់
អាហារមានខ្លាញ់ច្រើន ជាពិសេសអាហារចៀន ត្រូវបានគេចាត់ទុកថាធ្វើឲ្យក្តៅដែរ។ ក្រៅពីនេះ វាអាចនឹងបង្កបញ្ហាដល់ផ្លូវរំលាយអាហារ និងមានផលវិបាកផ្សេងៗជាច្រើនទៀត៕