ការបរិច្ចាកឈាមជាទូទៅគឺមានសុវត្ថិភាពណាស់ ដោយសារតែឧបករណ៍សម្រាប់ធ្វើការបរិច្ចាកឈាមនោះត្រូវបានសម្លាប់មេរោគ និងថ្មីៗទាំងអស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដើម្បីកាន់តែមានសុវត្ថិភាពលើការបរិច្ចាកឈាម យកល្អគួរតែ៖
- គេងឲ្យបានច្រើនមុននឹងបរិច្ចាកឈាម និងញ៉ាំអាហារផ្តល់សុខភាព ជាពិសេសអាហារមានជាតិខ្លាញ់ទាប
- ចូរញ៉ាំទឹកឲ្យបាន ៤៧៥មីលីលីត្រសិនមុននឹងបរិច្ចាកឈាម
- សម្រាប់អ្នកបរិច្ចាក ផ្លាកែត មិនត្រូវលេបថ្នាំអាស្ពីរីនរយៈពេលពីរថ្ងៃមុនពេលបរិច្ចាកឈាមឡើយ
- ចូរចៀសវាងការធ្វើសកម្មភាពរាងកាយធ្ងន់ធ្ងររយៈពេល ៥ម៉ោងក្រោយពីបរិច្ចាកឈាមរួច។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចូរទាក់ទងទៅមជ្ឈមណ្ឌលផ្តល់ឈាម ឬគ្រូពេទ្យបើសិនជាអ្នកភ្លេចព័ត៌មានសុខភាពសំខាន់ៗ ឬអ្នកមានបញ្ហាសុខភាពទាំងឡាយណាមួយក្រោយពីបរិច្ចាកឈាមរួច៕