ខ្ញីគឺជាគ្រឿងផ្សំធ្វើម្ហូបមួយប្រភេទសម្រាប់ប្រជាជនរស់នៅតំបន់អាស៊ាន ប៉ុន្តែខ្មែរយើងក៏ពេញនិយមខ្លាំងណាស់ដែរ ព្រោះវាអាចជួយផ្តល់ជារសជាតិយ៉ាងឆ្ងាញ់ និងហិរតិចៗ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្រៅពីនេះ ខ្ញីក៏ត្រូវបានគេរកឃើញថាមានប្រយោជន៍ចំពោះសុខភាពច្រើនណាស់ដែរ ជាពិសេសអាចព្យាបាលជំងឺជាច្រើនបានថែមទៀតផង។ យ៉ាងណាមិញ បើសិនជាអ្នកមានទម្លាប់ញ៉ាំខ្ញីរាល់ថ្ងៃមែន នោះអ្នកនឹងទទួលបានប្រយោជន៍ដូចខាងក្រោមនេះ៖

ទប់ស្កាត់ការច្រាលអាស៊ីតក្រពះ

ការច្រាលអាស៊ីតក្រពះកើតឡើងលើមនុស្សរាប់លាននាក់មកហើយនៅលើពិភពលោក។ វាគឺជាជំងឺមួយដែល រសរំលាយអាហាររបស់ក្រពះត្រូវបានច្រាលមកដល់បំពង់ក ដែលនាំឲ្យមានអារម្មណ៍ក្រហាយៗ និងចង់សន្លប់ផងដែរ។ ថ្វីបើជំងឺនេះច្រើនតែបង្កឡើងដោយការញ៉ាំអាហារមែនក៏ដោយ តែការញ៉ាំខ្ញីអាចជួយទប់ស្កាត់បញ្ហានេះបាន។ អ្នកគ្រាន់តែចិតតែខ្ញីជាពីរបីស្លាយហើយដាក់ក្នុងទឹកក្តៅឧណ្ហៗញ៉ាំទៅជាការស្រេចហើយ។ 

បំបាត់ការរលាក

ប្រយោជន៍មួយទៀតដែលអ្នកអាចទទួលបានពីការញ៉ាំខ្ញីរាល់ថ្ងៃនោះគឺ វាអាចជួយប្រឆាំងការរលាកដែលកំពុងតែកើតឡើងក្នុងខ្លួនបាន។ សារធាតុ Gingerols ដែលមានក្នុងមឺមខ្ញីមួយនេះ ត្រូវបានគេរកឃើញថា អាចបន្ថយការរលាក ជាពិសេសបំបាត់ការឈឺសាច់ដុំ និងការឈឺចាប់ផ្សេងៗបាន។ ការញ៉ាំខ្ញីក៏អាចបន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែម ជំងឺភ្លេចភ្លាំងពេលចាស់ជរា និងធាត់ជ្រុលផងដែរ។ 

បញ្ឈប់ការចាញ់កូន

ស្រ្តីមានផ្ទៃពោះច្រើនតែត្រូវការដោះស្រាយការចាញ់កូននៅត្រីមាសដំបូងព្រោះវាជាពេលវេលាដែលត្រូវការក្អួតច្រើនៗ។ រឿងនេះអាចប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃដោយសារតែត្រូវការចូលបន្ទប់ទឹកជាប់។ ប៉ុន្តែអ្នកអាចប្រើប្រាស់ខ្ញីដើម្បីដោះស្រាយរឿងនេះបាន។ ប៉ុន្តែយកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យសិនថា តើអ្នកអាចញ៉ាំខ្ញីបានឬអត់ក្នុងការព្យាបាលការចង្អោនេះ។ 

សម្រកទម្ងន់

ការធាត់ជ្រុលកំពុងតែកើនឡើងយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ ហើយក៏កំពុងតែមានមនុស្សជាច្រើនវិវត្តន៍ទៅរកការធាត់លើសទម្ងន់ដែរ។ ប៉ុន្តែពេលនេះគឺជាដំណឹងល្អហើយ ព្រោះអ្នកអាចប្រើខ្ញីដើម្បីសម្រកទម្ងន់បាន ដោយគ្រាន់តែបញ្ចូលវាទៅក្នុងរបបអាហារនោះជាការស្រេចហើយ។ ខ្ញីមានប្រសិទ្ធភាពក្នុងការបង្កើនការរំលាយអាហារ ដូច្នេះវានឹងជួយសម្រកទម្ងន់បែបធម្មជាតិបាន។ ការបន្ថែមខ្ញី ទៅក្នុងរបបអាហារ ក៏អាចជួយឲ្យមានអារម្មណ៍ឆ្អែតបានកាន់តែយូរដែរ។ 

ព្យាបាលការឈឺបំពង់ក និងក្អក

បើសិនជាអ្នកកំពុងតែដោះស្រាយការក្អក ឬឈឺបំពង់ក អ្នកប្រហែលជាកំពុងតែមានជំងឺផ្តាសាយដែលត្រូវព្យាបាលឲ្យបានលឿនហើយ។ សំណាងដែរ ខ្ញីអាចជាមធ្យោបាយព្យាបាលដោយខ្លួនឯងដ៏ល្អមួយដែលអ្នកអាចយកមកប្រើដើម្បីបំបាត់ការក្អក និងឈឺបំពង់ករបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកគ្រាន់តែហាន់ខ្ញីពីរបីស្លាយដាក់ក្នុងទឹកក្តៅមួយពែង ហើយលាយទឹកឃ្មុំខ្លះដើម្បីទទួលទាននោះក៏បានធូរស្រាលពីការឈឺបំពង់ក និងក្អកហើយ៕