ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលស្ត្រីមានផ្ទៃពោះមិនអាចពិសារបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. ផ្លែធុរេន អ្នកមិនគួរពិសារច្រើនឡើយ ព្រោះក្នុងនោះមានផ្ទុកជាតិក្រៅ ហើយនឹងជាតិស្ករខ្ពស់។ នៅពេលដែលអ្នកបរិភោគច្រើន នោះអ្នកនឹងងាយក្តៅក្នុង ព្រមទាំងជាតិស្ករអាចឡើងខ្ពស់។ ជាហេតុដែលអាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃបាន។
  2. ផ្លែម្នាស់ ក៏អ្នកមិនគួរបរិភោគច្រើនដែរ ព្រោះនៅពេលដែលអ្នកញ៉ាំច្រើន នោះអ្នកនឹងអាចក្តៅក្នុងដោយមិនដឹងខ្លួន ដោយធ្វើឲ្យកូនក្នុងផ្ទៃងាយមានគ្រោះថ្នាក់ណាស់។
  3. ប្រសិនជាអ្នកមិនចង់ក្តៅក្នុង ហើយមិនចង់ឆាប់មួលម៉ៅច្រើនក្នុងកំឡុងពេលមានផ្ទៃពោះ អ្នកមិនគួរញ៉ាំផ្លែឈើរីឡើយ ព្រោះផ្លែឈើមួយនេះ ពិសារច្រើន អាចក្តៅក្នុងដោយមិនដឹងខ្លួន។
  4. អ្នកម្តាយដែលមានក្រពះ និងពោះវៀនមិនសូវល្អ មិនគួរបរិភោគផ្លែចេកក្នុងកំឡុងពេលមានផ្ទៃពោះឡើយ ព្រោះអាចធ្វើឲ្យក្រពះ និងពោះវៀនអ្នកមិនស្រួលបានពេលដែលបរិភោគច្រើន។
  5. នៅក្នុងផ្លែគូលេន មានផ្ទុកជាតិស្ករខ្ពស់ណាស់។ ប្រសិនជាអ្នកបរិភោគច្រើន ជាតិស្ករក្នុងរាងកាយអ្នកនឹងឡើងខ្ពស់ ធ្វើឲ្យកូនក្នុងផ្ទៃអាចរងគ្រោះថ្នាក់បានយ៉ាងងាយ។
  6. ផ្លែឪឡឹក ក៏អ្នកមិនគួរញ៉ាំច្រើនដែរ ព្រោះអាចធ្វើឲ្យក្រពះអ្នករំលាយអាហារមិនបានល្អ ថែមទាំងអាចធ្វើឲ្យអ្នករាកទៀតផង។ ជាពិសេស ក៏អាចធ្វើឲ្យទម្ងន់កូនលើសផងដែរ ដោយធ្វើឲ្យអ្នកពិបាកក្នុងការសម្រាល៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)