សព្វថ្ងៃនេះមាននារីជាច្រើនតែងតែកើតមុនលើមុខ ហើយពិបាកបំបាត់ណាស់ ជាហេតុដែលធ្វើឱ្យគេបាត់បង់សម្រស់យ៉ាងងាយ ដូចនេះបើអ្នកកើតមុនរួច អ្នកគួរតែធ្វើដូចម្តេចទើបវាមិនកាន់តែធំទោះបីជាអ្នកលាបថ្នាំរួចក៏ដោយ?

1.    អ្នកមិនត្រូវយកដៃទៅប៉ះនៅកន្លែងដែលកើតមុនទេ ព្រោះដៃអ្នកប៉ះរបស់ជាច្រើន នោះមេរោគនឹងនៅលើដៃអ្នក បើអ្នកប៉ះមុន នោះមេរោគទាំងនោះនឹងចូលទៅ ជាហេតុដែលធ្វើឱ្យមុនអ្នកកាន់តែធំ ដូចនេះបើមុខអ្នកប្រលាក់ អ្នកគួរតែយកកន្សែងត្រជាក់ជូតទើបល្អ  ហើយត្រូវតែឧស្សាហ៍លាងដៃ។

2.    អ្នកត្រូវតែឧស្សាហ៍ប្តូរស្រោមខ្នើយរបស់អ្នក ដោយមួយអាទិត្យអាចប្តូរចេញម្តង ឬមួយថ្ងៃប្តូរម្តង បើមុខអ្នកមានមុនច្រើន ព្រោះមេរោគដែលមានលើស្រោមខ្នើយអ្នកនឹងអាចប៉ះនឹងមុនអ្នក ធ្វើឱ្យវាមានអាការៈកាន់តែធ្ងន់ធ្ងរ បើអ្នកខ្ជិលប្តូរ អ្នកអាចយកកន្សែងមកទ្រាប់ដើម្បីគេង នោះព្រឹកឡើងអ្នកអាចយកទៅបោកបាន។

3.    អ្នកត្រូវតែរក្សាសំណើមលើមុខអ្នក ដោយត្រូវតែឱ្យស្បែកអ្នកមានជាតិទឹកជានិច្ច ទើបមុនលើមុខអ្នកមិនកាន់តែធំ ហើយមិនកាន់តែធ្ងន់ធ្ងរ។

4.    អ្នកត្រូវតែជម្រះស្បែកដែលក្រិនលើមុខអ្នក ទើបវាមិនងាយកើតមុន ដោយមួយអាទិត្យជម្រះម្តង បើស្បែកអ្នកឆាប់ប្រតិកម្ម អ្នកអាច២ឬ៣អាទិត្យជម្រះម្តង បើកន្លែងដែលកើតមុនរួចហើយ អ្នកមិនត្រូវជម្រះឡើយ ព្រោះបើអ្នកជម្រះ វានឹងកាន់តែធ្ងន់ធ្ងរ។

5.    បើអ្នកកើតមុនហើយ  អ្នកមិនត្រូវផាត់មុខទេ ព្រោះម្សៅទាំងនេះអាចធ្វើឱ្យមុនអ្នកកាន់តែធ្ងន់ធ្ងរជាងមុនទៅទៀត ហើយគ្រឿងសម្អាងផ្សេងៗក៏អ្នកមិនត្រូវប្រើដែរ៕