ការងាររបស់មនុស្សស្រីគ្រប់រូបសុទ្ធតែសំខាន់សម្រាប់ពួកគេ ប៉ុន្តែវាមិនត្រឹមតែសំខាន់សម្រាប់នារីទេ តែវាក៏សំខាន់សម្រាប់បុរសដែរ ព្រោះមុននឹងពួកគេសំរេចចិត្តរៀបការជាមួយអ្នក គេក៏មើលការងារអ្នកដែរ។ ដូចនេះតើមានការងាររបស់ស្ត្រីអ្វីខ្លះដែលបុរសចង់រៀបការជាមួយនោះ?
1. នារីដែលធ្វើការជាអ្នកគ្រប់គ្រងធន់ធានមនុស្ស ព្រោះគេចេះគ្រប់គ្រងមនុស្ស ចេះប្រែប្រួលគ្រប់កាលៈទេសៈ ចេះយល់ចិត្តអ្នកដទៃ ហើយជាងនេះទៅទៀត បើរៀបការរួចនឹងមិនមានបញ្ហារវាងម្តាយក្មេងនិងកូនប្រសារកើតឡើងឡើយ។
2. គិលានុបដ្ឋាយិកាក៏ជានារីដែលបុរសចង់រៀបការជាមួយដែរ ព្រោះគេយល់ដឹងពីបញ្ហាសុខភាពច្រើន ដូចនេះគេនឹងមើលថែទាំគ្រួសារបានល្អនៅពេលដែលកើតជំងឺផ្សេងៗ។
3. គ្រូបង្រៀនកូនក្មេងក៏ជាជំរើសមួយដែរ ព្រោះគេចេះមើលថែទាំក្មេង មានចិត្តអំនត់ក្នុងការលួងក្មេង ហើយថែមទាំងចេះស្រលាញ់កូនក្មេងទៀតផង។
4. នារីអាកាសចរក៏ជាជំរើសមួយទៀតដែរ ព្រោះគេមានចរិកទន់ភ្លន់ មានការអប់រំល្អ ចេះគួរសម មិនមានចិត្តឆេវឆាវជាដើម៕