ជំងឺមហារីកគឺជាឃាតករដែលសម្រាប់សុខភាពមនុស្ស មានមនុស្សជាច្រើនបានស្លាប់ដោយសារជំងឺនេះ ហើយមូលហេតុនៃជំងឺនេះគឺបណ្តាលមកពីទម្លាប់នៃការរស់នៅ និងការបរិភោគប្រចាំថ្ងៃ។ ដូចនេះតើគួរធ្វើដូចម្តេចទើបអាចចៀសវាងកុំឱ្យកើតជំងឺមហារីក?
1. អ្នកអាចបរិភោគខ្ទឹមសឱ្យបានច្រើន ព្រោះវាអាចសំលាប់មេរោគដែលមានក្នុងក្រពះ ធ្វើឱ្យវាងាប់ទាំងអស់ ដូចនេះអ្នកនឹងមិនកើតជំងឺមហារីកក្រពះឡើយ។
2. អ្នកក៏អាចពិសារគូឆាយឱ្យបានច្រើន ព្រោះវាមានសារធាតុវិតាមីនខ្ពស់ ដែលជំនួយដល់សុខភាពអ្នក ធ្វើឱ្យកោសិកាមហារីកមិនរីកដុះដាល។
3. ស្លឹកខ្ទឹមក៏ជាអាហារដែលការពារអ្នកឱ្យចៀសផុតពីជំងឺមហារីកដែរ។
4. អ្នកត្រូវតែបើកបង្អួចកន្លះម៉ោងដើម្បីឱ្យមានខ្យល់អាកាសចូលក្នុងផ្ទះ ទើបខ្យល់កង្វក់ចេញទៅក្រៅអស់។
5. ការហាលថ្ងៃចំនួន១៥នាទីក៏ជាវិធីម៉្យាងក្នុងការចៀសវាងកុំឱ្យកើតជំងឺមហារីកដែរ ព្រោះវាមានសារធាតុវិតាមីនD។
6. អ្នកត្រូវតែគេងឱ្យគ្រប់៧ម៉ោង ហើយមិនត្រូវចូលគេងយប់ជ្រៅទេ ត្រូវតែចូលគេងឱ្យមុនម៉ោង១១ទើបល្អ បើពេលថ្ងៃត្រង់អ្នកអាចឈ្លាតគេងបន្តិចក៏អាចការពារអ្នកមិនឱ្យកើតមហារីកដែរ៕