ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍ដែលអ្នកអាចទទួលបានពីកូកាក្នុងជីវភាពប្រចាំថ្ងៃ។ តើមានអ្វីខ្លះទៅ?

1.    នៅពេលដែលឆ្នាំងអ្នកដាំដល់ខ្លោច ហើយពិបាកលាងសម្អាត អ្នកអាចចាក់កូកាចូល ហើយដាំឲ្យពុះ នោះអ្នកនឹងអាចជម្រះស្នាមខ្លោចក្នុងឆ្នាំងនោះជាមិនខានឡើយ។

2.    ក្រោយពេលដែលអ្នកលាបពណ៌សក់រួច បើអ្នកមានអារម្មណ៍ថាពណ៌សក់នោះប្រែជាខ្លាំងពេក អ្នកអាចយកកូកានេះមកលាងសម្អាតសក់បាន នោះពណ៌សក់អ្នកនឹងអាចប្រែជាស្រាលជាងមុន។

3.    អ្នកអាចដាក់គ្រឿងអលង្ការចូលទៅត្រាំក្នុងកូកា រួចយកច្រាសដុសធ្មេញទៅលាងសម្អាតគ្រឿងអលង្ការទាំងនោះ។ ក្រោយពេលដែលអ្នកដុសសម្អាតរួច គ្រឿងអលង្ការនោះនឹងប្រែជាភ្លឺជាមិនខាន។

4.    អ្នកអាចយកកូកានេះទៅចាក់ក្នុងបង្គន់ រួចធ្វើការសម្អាតបង្គន់បាន នោះបង្គន់អ្នកនឹងប្រែជាសស្អាត ហើយភ្លឺចែងចាំងតែម្តង។ ដូចនេះ អ្នកអាចសាកល្បងប្រើកូកាដើម្បីអនុវត្តតាមវិធីខាងលើនេះបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង