Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបស់ដែលស្ត្រីមានផ្ទៃពោះគួរតែពិសារ ព្រោះវាអាចធ្វើឲ្យអ្នកមិនសូវផ្តាសាយឡើយ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

អ្នកអាចញ៉ាំទឹកឃ្មុំបាន ព្រោះនៅក្នុងនោះសម្បូរទៅដោយសារធាតុដែលអាចជួយបង្កើនប្រព័ន្ធការពាររាងកាយរបស់អ្នកឲ្យរឹងមាំ។ ដូចនេះ អ្នកនឹងពុំសូវប្រឈមមុខនឹងជំងឺផ្តាសាយនោះទេ។ ប្រសិនជាអ្នកផ្តាសាយដោយមានអាការៈឈឺក្បាល តឹងច្រមុះ ហៀរសំបោរ ឬរងារ អ្នកអាចយកស្ករក្រហម(អាចរកទិញបាននៅហាងលក់ថ្នាំចិន) ខ្ញី និងតែក្រហមដាំទឹកញ៉ាំបាន។ អ្នកអាចញ៉ាំចំនួនពី១ទៅ២ដងក្នុងមួយថ្ងៃ។ វានឹងធ្វើឲ្យអាការៈផ្តាសាយរបស់អ្នកបានធូរស្រាលជាងមុន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)