អ្នកម្តាយគ្រប់រូបគួរតែអានអត្ថបទនេះ ដើម្បីធ្វើឱ្យកូនគេងដល់ព្រឹក នោះអ្នកក៏អាចមានដំណេកដ៏ល្អមួយដែរ។តើគួរធ្វើដូចម្តេចទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកត្រូវតែចេះសង្កេតមើលកូន ព្រោះមានតែការចេះសង្កេតទេ ទើបធ្វើឱ្យអ្នកអាចពត់កូនឱ្យគេងដល់ភ្លឺបាន។
  2. អ្នកមិនត្រូវឱ្យកូនគេងយូរពេកទេនៅពេលព្រឹក និងថ្ងៃ ដោយមិនត្រូវហួសពីរយៈពេល៤ម៉ោងឡើយ។
  3. អ្នកត្រូវតែវឹកហាត់កូនឱ្យមានទម្លាប់ល្អក្នុងការគេង ដោយកំនត់ម៉ោងឱ្យគេចូលគេង នោះដល់ម៉ោង អ្នកត្រូវតែដាក់គេលើគ្រែ ហើយបិទភ្លើង ដើម្បីឱ្យគេដឹងថា ដល់ម៉ោងដែលត្រូវគេងហើយ។
  4. អ្នកមិនត្រូវខ្លាចកូនរងារ ហើយពាក់អាវច្រើនជាន់ឱ្យគេគេងឡើយ ព្រោះបើក្តៅពេក កូនមិនអាចគេងលក់ស្រួលឡើយ។
  5. អ្នកត្រូវតែមានចិត្តអំណត់ក្នុងការវឹកហាត់កូនឱ្យគេងដល់ព្រឹក ព្រោះបើអ្នកកាន់តែមានចិត្តអំណត់ នោះកូននឹងឆាប់ទម្លាប់គេងដល់ភ្លឺដោយមិនរករឿងឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)