ជីវិតរស់នៅរបស់យើងសព្វថ្ងៃនេះ គឺតែងតែបង្កើតបាននូវការសួរសំណួរដើម្បីទទួលបានចម្លើយដ៏ត្រឹមត្រូវ និងជឿទុកចិត្តបានដើម្បីជាចំណេះដឹងនៅថ្ងៃក្រោយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)គេតែងតែសួរថា តើមេជីវិតឈ្មោលអាចនឹងងាប់ដែរទេនៅពេលវាប៉ះពាល់នឹងខ្យល់ ឬតើវាអាចមានជីវិតរស់យូរប៉ុណ្ណាទៅ? តាមរយៈអត្ថបទនេះខ្ញុំនិងស្រាយចម្អល់ទាំងអស់នេះ។
តើមេជីវិតឈ្មោលស្លាប់ដែរទេនៅពេលវាប៉ះពាល់នឹងខ្យល់ខាងក្រៅ?
បើសិនជាមេជីវិតឈ្មោលប៉ះពាល់នឹងខ្យល់ខាងក្រៅ វានឹងបាត់បង់សំណើមយ៉ាងលឿន។ នៅពេលមេជីវិតឈ្មោលទៅជាស្ងួតខ្លួន គឺស្លាប់ហើយ ហើយក៏មិនអាចមានសមត្ថភាពបង្កកំណើតជាមួយមេជីវិតញីដែរ។ បើសិនជាមេជីវិតឈ្មោលស្ងួត វាក៏មិនអាចមានជីវិតវិញដែរទោះបីជាមានសំណើមផ្តល់ឲ្យក៏ដោយ។ យ៉ាងណាមិញ ជាមួយនឹងមជ្ឈដ្ឋានដ៏ល្អដូចជា ក្តៅឧណ្ហៗ និងមានសំណើម មេជីវិតឈ្មោលប្រហែលជាអាចរស់បានពី ៣ ទៅ៥ថ្ងៃនៅពេលចេញមកខាងក្រៅ។
តើទឹកកាមដែលស្ងួតអាចបណ្តាលឲ្យមានផ្ទៃពោះដែរទេ?
មនុស្សជាច្រើនគិតថា ទឹកកាមដែលស្ងួតក៏អាចធ្វើឲ្យស្រ្តីមានផ្ទៃពោះបានដែរ។ រឿងនេះគឺជាជំនឿមិនត្រឹមត្រូវទេ។ ទឹកកាមដែលស្ងួត នឹងមិនអាចធ្វើឲ្យអ្នកមានផ្ទៃពោះឡើយ ព្រោះតែមេជីវិតឈ្មោលមានអាយុខ្លីណាស់ ហើយក៏មិនអាចរស់នៅក្នុងស្ថានភាពស្ងួតដែរ។ ស្រ្តីមួយចំនួននៅតែបារម្ភថា បើសិនជានាងមានជាប់ទឹកកាមនៅដៃ ហើយដៃនោះទៅប៉ះនឹងទ្វារមាសរបស់នាង នាងនឹងមានផ្ទៃពោះហើយ។ មែន បើសិនជាអ្នក យកដៃដែលប្រឡាក់ទឹកកាមទៅដាក់ក្នុងទ្វារមាសភ្លាមៗនោះ អ្នកកំពុងតែប្រឈមមុខនឹងការមានផ្ទៃពោះហើយ។ ប៉ុន្តែសារធាតុរាវមួយនេះគឺស្ងួតលឿនណាស់ ហើយមេជីវិតឈ្មោលក៏មិនអាចមានសមត្ថភាពបង្កកំណើតបានដែរ។
តើមេជីវិតឈ្មោលអាចរស់នៅក្នុងប្រព័ន្ធប្រដាប់បន្តពូជបុរសបានយូរប៉ុណ្ណាទៅ?
មេជីវិតឈ្មោលគឺជាកោសិការបន្តពូជរបស់បុរសដែលត្រូវបានផលិតឡើងចេញពីពងស្វាស។ កោសិការទាំងនេះពេលផលិតបានគ្រប់លក្ខណៈហើយ វានឹងបញ្ជូនទៅរស់នៅក្នុងបំពង់មួយក្បែពងស្វាសដើម្បីឲ្យធំធាត់ពេញលក្ខណៈដែលស៊ីពេលប្រហែល ២ ទៅ៣សប្តាហ៍។ ចំពោះជីវិតរស់នៅរបស់មេជីវិតឈ្មោលក្នុងរាងកាយបុរសវិញប្រហែល ៧៤ថ្ងៃ។ បើសិនជាមេជីវិតឈ្មោលមិនត្រូវបានបញ្ចេញចោលក្នុងអំឡុងពេលនេះទេ វានឹងស្លាប់វិញ ហើយរលាយចូលទៅក្នុងរាងកាយធម្មតា។
តើមេជីវិតឈ្មោលអាចរស់នៅក្នុងរាងកាយមនុស្សស្រីបានយូរប៉ុណ្ណាទៅ?
ពេលវេលាមានជីវិតរស់នៅក្នុងរាងកាយមនុស្សស្រីគឺអាស្រ័យទៅតាមកាលៈទេសៈច្រើន។ នៅពេលបុរសចេញទឹកកាមក្នុងទ្វារមាសស្រ្តី មានតែមេជីវិតឈ្មោលពីរបីប៉ុណ្ណោះក្នុងចំណោមមេជីវិតឈ្មោលរាប់រយលានក្បាល ដែលមានសមត្ថភាពពេញលេញក្នុងការបង្កកំណើតជាមួយមេជីវិតញីយ៉ាងជោគជ័យ និងអាចហែលដល់មាត់ស្បូន។ បើសិនជាមេជីវិតឈ្មោលមិនអាចហែលដល់មាត់ស្បូនទេ ពួកគេក៏មិនអាចមានជីវិតរស់នៅក្នុងទ្វារមាសបានយូរដែរ។
បើសិនជាមេជីវិតឈ្មោលចូលដល់មាត់ស្បូន គេអាចមានជីវិតរស់នៅប្រហែល ៣ ទៅ៤ថ្ងៃដែរ។ ពេលខ្លះអាចដល់៧ថ្ងៃគ៏មាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ស្ថិតក្នុងពេលជ្រុះអូវុលរបស់ស្រ្តី រាងកាយនឹងផលិតទឹករំអិលចេញពីមាត់ស្បូនច្រើនសម្រាប់ផ្តល់ភាពងាយស្រួលដល់មេជីវិតឈ្មោលរស់នៅ និងធ្វើដំណើក្នុងបំពង់ដៃស្បូនដើម្បីបង្កកំណើតនឹងមេជីវិតញី៕