បើសិនវាគឺជាការមានផ្ទៃពោះដំបូងរបស់អ្នក មនុស្សគ្រប់គ្នានៅជុំវិញខ្លួននឹងមិនបណ្តោយឲ្យអ្នកកាន់អ្វីទាំងអស់ដែលធ្ងន់ៗឡើយ ប៉ុន្តែបើសិនជាអ្នកមានកូនតូចៗដែលចេះដើរតេសតាសហើយ វាពិតជាពិបាកណាស់ក្នុងការដែលមិនព្រមពរគេនោះ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដូច្នេះតើវាមានសុវត្ថិភាពដែរទេក្នុងការពរកូនចេះដើរតេសតាសទាំងខ្លួនកំពុងតែមានផ្ទៃពោះទៀតនោះ? ជាធម្មតា ស្រ្តីមានផ្ទៃពោះគួរតែចៀសវាងការលើករបស់របរដែលធ្ងន់ៗ។ ករណីភាគច្រើន ក្នុងពេលមានផ្ទៃពោះ គឺអាចកាន់របស់របរទម្ងន់ក្រោម ២៧គីឡូក្រាម។ សម្រាប់ក្មេងតូចៗដែលចេះដើរតេសតាសគឺមិនចូលក្នុងអ្វីដែលហាមប្រាមឡើយ។ នៅពេលអ្នកឈានដល់ត្រីមាសទីបីហើយ យកល្អគួរតែកាត់បន្ថយការពរកូនតូចៗនេះហើយ។
រាងកាយរបស់ស្រ្តីមានផ្ទៃពោះនឹងផលិតអ័រម៉ូន Relaxin ដែលធ្វើឲ្យសន្លាក់ធូររហូតដល់ ១០ដង ដើម្បីងាយស្រួលក្នុងពេលសម្រាលកូន។ អ្នកអាចនឹងមានអារម្មណ៍ឈឺចាប់នៅក្នុងសន្លាក់ និងរលាកនៅពេលដែលអ្នកដាក់សម្ពាធទៅលើសន្លាក់ច្រើនពេក។ នៅពេលពោះកាន់តែធំទៅៗ ទំនាញផែនដៃក៏ដាក់ទៅលើជើងកាន់តែខ្លាំងដែរ។ ហេតុដូច្នេះហើយ អ្នកនឹងងាយដួល និងពិបាកលើកពរកូនតូចៗណាស់។
គន្លឹះដែលត្រូវចងចាំ៖
- ស្តាប់នូវប្រតិកម្មរបស់រាងកាយផងនៅពេលមានបញ្ហា
- ចូរលើកកាន់ ឬពរកូនដោយសុវត្ថិភាព
- ចូរប្រុងប្រយ័ត្នបើសិនជាអ្នកមានផលវិបាកនៃការមានផ្ទៃពោះហើយ
- អ្វីដែលកាន់តែសំខាន់គឺមិនត្រូវខំប្រឹងប្រែងខ្លាំងពេកទេ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)