មនុស្សយើងភាគច្រើនជឿថា ជំងឺបេះដូងច្រើនតែកើតឡើងលើមនុស្សវ័យចំណាស់។ ប៉ុន្តែ តាមការសិក្សាបច្ចុប្បន្នបានឲ្យដឹងថា ស្រ្តីអាយុក្រោម ៥០ឆ្នាំ គឺប្រឈមខ្ពស់នឹងបញ្ហាបេះដូង ហើយក្នុងនោះក៏មានជំងឺគាំងបេះដូងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តើមកពីមូលហេតុអ្វីទៅ? នោះដោយសារតែស្រ្តីវ័យក្មេងរងភាពតានតឹងក្នុងជីវិតច្រើនពេក។
សម្រាប់មនុស្សវ័យក្មេងជាច្រើនអាចបំបាត់ស្រ្តេសចេញពីរាងកាយបានតាមវិធីផ្សេងៗពីគ្នា។ ប៉ុន្តែការពិតនោះគឺថា រាងកាយនឹងបង្ហាញនូវសញ្ញាជាច្រើននៅពេលដែលក្នុងខ្លួនរងភាពតានតឹងច្រើនលើសលុបពេក។ ដូចជា ការឈឺក្បាលញឹកញាប់ ឬមានអារម្មណ៍ថាអស់កម្លាំងរាល់ថ្ងៃ ការដែលនៅតែគិតពីបញ្ហាតូចៗជាប់រហូតជាដើម។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាអ្វីដែលកើតឡើងចំពោះរាងកាយ និងចិត្តអ្នកនៅពេលដែលខ្លួនឯងមានភាពស្រ្តេសច្រើនពេក។
- កាលណាស្រ្តីស្រ្តេសកាន់តែច្រើន លំហូរឈាមទៅចិញ្ចឹមបេះដូងកាន់តែតិច ដែលជាហេតុនាំឲ្យងាយកើតជំងឺគាំងបេះដូងណាស់
- ស្រ្តេសគឺជាដើមចមចំបងគេហើយដែលធ្វើឲ្យមនុស្សគេងមិនលក់ និងអស់កម្លាំងជាប់
- ងាយនឹងរងបញ្ហាគេងមិនលក់ និងគេងបាត់ដង្ហើម
- ការសិក្សាបានរកឃើញថា ស្រ្តីដែលមានការងារពោរពេញទៅដោយភាពតានតឹងច្រើន គឺមានវដ្តរដូវតិចជាងស្រ្តីដែលមិនសូវមានភាពតានតឹង
- ការញ៉ាំអាហារក្នុងពេលស្រ្តេសអាចជាដើមហេតុនាំឲ្យមានបញ្ហាក្នុងការរំលាយអាហារ ដូចជា ក្រហាយដើមទ្រូង ហើមពោះ និងរលាកពោះវៀនទៀតផង
- អារម្មណ៍ដែលស្រ្តេសគឺងាយនឹងកើតការបាក់ទឹកចិត្តណាស់
- កាលណាស្រ្តេសកាន់តែច្រើន វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្សោយ ហើយប្រព័ន្ធភាពស៊ាំក៏ចុះខ្សោយដែរ
- វាគ្មានអ្វីជារឿងភ្ញាក់ផ្អើលឡើយដែលនិយាយថា ស្រ្តេសច្រើនធ្វើឲ្យខ្សោយខាងផ្លូវភេទដែរនោះ
- កើតមុនកាន់តែច្រើន ដោយសារតែអ័រម៉ូនបង្កភាពស្រ្តេសជំរុញដល់ការចេញជាតិប្រេងលើស្បែកច្រើន
- ស្រ្តេសគឺជាកត្តាមួយដែលនាំឲ្យជ្រុះសក់ខ្លាំងដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ខ្ញុំដឹងថា មនុស្សយើងសុទ្ធតែមានស្រ្តេសគ្រប់គ្នា ប៉ុន្តែការហាត់ប្រាណ ឬហាត់យូហ្គាជាទៀងទាត់ អាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អឡើងវិញ ហើយការញ៉ាំអាហារផ្តល់សុខភាពក៏ជំរុញដល់អារម្មណ៍ល្អឡើងវិញបានដែរ៕