សម្រាប់មនុស្សចាស់ៗ ការអស់កម្លាំងក្នុងរាងកាយអាចជារឿងដែលកើតឡើងជាញឹកញាប់។ ការមានជំងឺ ការលេបថ្នាំ បញ្ហាផ្លូវចិត្ត គេងមិនគ្រប់គ្រាន់ គ្រឿងស្រវឹង និងអាហារមិនផ្តល់សុខភាព សុទ្ធតែជាមូលហេតុដែលនាំឲ្យអស់កម្លាំងភាគច្រើនបំផុត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដើម្បីកាត់បន្ថយការអស់កម្លាំង មនុស្សចាស់គួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- រក្សាការកត់ត្រាការអស់កម្លាំងប្រចាំថ្ងៃ ដើម្បីចង់ដឹងថា ការអស់កម្លាំងនេះមានលក្ខណៈបែបណាឲ្យប្រាកដ
- ចូរហាត់ប្រាណក្នុងកម្រិតមធ្យម និងទៀងតាត់
- ចៀសវាងការគេងថ្ងៃច្រើនជាង ៣០នាទី
- ចូរសុំជំនួយបើសិនជាអ្នកមានអារម្មណ៍ថាចង់ខ្យល់គរ
- ឈប់ជក់បារី(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើសិនជាអ្នកមានអារម្មណ៍អស់កម្លាំងច្រើនសប្តាហ៍ដោយមិនមានការស្រាកស្រាន្តអ្វីសោះ ចូរទាក់ទងទៅគ្រូពេទ្យភ្លាម៕