ការកង្វះគ្រាប់ឈាមក្រហម គឺជាជំងឺមួយប្រភេទដែលសម្គាល់ដឹងតាមរយៈការអាយុខ្លីនៃកោសិកាគ្រាប់ឈាមក្រហម ឬអេម៉ូគ្លូបីន។ វាអាចធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ឧស្សាហ៍អស់កម្លាំង និងខ្សោយគ្រប់ពេលតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដូច្នេះដើម្បីបង្ការ ឬទប់ស្កាត់ការកង្វះគ្រាប់ឈាមនេះ អ្នកត្រូវតែញ៉ាំជាតិដែកឲ្យបានគ្រប់គ្រាន់។ ការញ៉ាំអាហារមានតុល្យភាព ឬលេបថ្នាំបំប៉ន គឺជាមធ្យោបាយដ៏សាមញ្ញបំផុតដើម្បីទទួលបានជាតិដែលគ្រប់គ្រាន់។ ប្រភពអាហារដ៏ល្អបំផុតនៃជាតិដែកនោះមានដូចជា សាច់ក្រហម សាច់បក្សី ត្រី និងពពួកសត្វមានសម្បក។ អាហារសម្បូរជាតិដែកផ្សេងៗទៀតមានដូចជា សណ្តែក តៅហ៊ូ និងបន្លែពណ៌បៃតងចាស់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សម្រាប់ស្រ្តីមានផ្ទៃពោះវិញ ការញ៉ាំជាតិដែកបន្ថែមគួរតែធ្វើដើម្បីបង្ការបញ្ហាកង្វះគ្រាប់ឈាមក្រហម និងកូនកើតមកខ្វះជាតិដែលក្នុងខ្លួន៕