អ្នកធ្លាប់តែដឹងហើយថា ការដែលឈឺទ្រូងម្តងៗ អ្នកតែងតែស្វែងរកការព្យាបាលពីគ្រូពេទ្យភ្លាមៗដោយសារតែ វាជាសញ្ញាមួយបញ្ជាក់ថា អ្នកកំពុងតែមានជំងឺគាំងបេះដូងហើយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែតើគ្រូពេទ្យមានបានវាយតម្លៃ និងពិនិត្យរួចហើយឬនៅថាអ្នកមានជំងឺនេះ? យកល្អគួរតែកុំភ្ញាក់ផ្អើលអីបើសិនជាការឈឺទ្រូងមិនមែនទាក់ទងនឹងបេះដូង ព្រោះក្នុងទ្រូងមានសរីរាង្គច្រើនក្រៅពីបេះដូង ហើយក៏បង្កជាអាការៈស្រដៀងគ្នានឹងការគាំងបេះដូងដែរ។ មូលហេតុនៃការឈឺទ្រូងញឹកញាប់បំផុតនោះមានដូចជា៖
- ក្រពះមិនកិនអាហារ
- ការច្រាលអាស៊ីតក្រពះ
- ស្រ្តេស
- ថប់អារម្មណ៍
- ការរលាកសន្លាក់ឆ្អឹងជំនី
- គ្រិចសាច់ដុំ
- របួសនៅទ្រូង
យ៉ាងណាមិញខាងក្រោមនេះខ្ញុំសូមបង្ហាញអំពីគន្លឹះមួយចំនួនដែលអាចជួយអ្នកសម្រាលការឈឺចាប់នៅទ្រូងបាន៖
ញ៉ាំតែខ្ញី
ការឈឺទ្រូងដែលបណ្តាលមកពីការច្រាលអាស៊ីតក្រពះ ឬក្រពះមិនកិនគួរតែជារឿងមិនមែនពិបាកដោះស្រាយឡើយ។ បើសិនជាអ្នកយល់ថា វាបង្កឡើងដោយបញ្ហានេះមែន អ្នកអាចយកតែខ្ញីឆុងញ៉ាំបាន។ ពេលនោះក្នុងទ្រូងប្រាកដថាជាបានស្រាកស្រាន្តជាងមុន។
ស្អំទឹកក្តៅ
និយាយដល់ការរលាកសន្លាក់ឆ្អឹងជំនី វាក៏អាចធ្វើឲ្យឈឺក្នុងទ្រូងបានដែរ ដោយសារតែការរលាកទៅលើឆ្អឹងខ្ចីរបស់ឆ្អឹងជំនី។ ករណីភាគច្រើន ការរលាកឆ្អឹងខ្ចីកើតឡើងលើឆ្អឹងជំនី ឬឆ្អឹងសន្ទះទ្រូងខាងមុខ ដែលមើលទៅមានលក្ខណៈដូចគ្នានឹងការគាំងបេះដូងអ៊ីចឹង់។ ដូច្នេះការស្អំទឹកក្តៅនៅតំបន់ដែលឈឺនេះអាចជួយសម្រាលការឈឺចាប់នេះបាន។
បន្ថយស្រ្តេស
តើអ្នកកំពុងតែរស់នៅក្នុងជីវិតដែលមានភាពតានតឹងខ្លាំងដែរទេ? បើអ៊ីចឹងមែន វាក៏មិនមានអ្វីភ្ញាក់ផ្អើលដែរក្នុងការដែលមានអារម្មណ៍ឈឺក្នុងទ្រូងគ្រប់ពេលនោះ។ ការដែលស្រ្តេសខ្លាំងអាចធ្វើឲ្យសាច់ដុំនៅទ្រូងតឹង រហូតដល់ឈឺបាន។ ដូច្នេះយកល្អគួរតែបន្ថយស្រ្តេសឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។
បន្ថយសការថប់អារម្មណ៍
វាមិនខុសគ្នានឹងការស្រ្តេសឡើយ ការដែលថប់អារម្មណ៍គឺងាយនឹងធ្វើឲ្យឈឺទ្រូងណាស់។ រឿងនេះកើតឡើងជាការពិតមួយបើសិនជាអ្នកកំពុងតែមានភាពតក់ស្លុតអំពីអ្វីមួយ។ ដូច្នេះគួរតែប្រាប់ខ្លួនឯងឲ្យសម្រាកទាំងកាយ និងចិត្ត ពេលនោះការថប់អារម្មណ៍នឹងធូរស្រាលទៅតាមគ្នាដែរ។
សម្រាកឲ្យបានច្រើននៅពេលដែលត្រូវការ
ពេលខ្លះ អ្វីដែលអ្នកត្រូវការដើម្បីបន្ថយការឈឺទ្រូង គឺសម្រាកឲ្យបានច្រើន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការលេងកីឡា ឬហាត់ប្រាណដោយប្រើកម្លាំងខ្លាំង អាចដាក់សម្ពាធទៅលើសាច់ដុំ និងជាលិកាផ្សេងៗទៀតក្នុងទ្រូង។ ដូច្នេះចូរប្រាកដថា អ្នកកុំបង្ខំខ្លួនឯងធ្វើអ្វីមួយលើសសមត្ថភាពអី ព្រោះវាអាចបង្កគ្រោះថ្នាក់ជាងផលល្អបាន៕