ថ្វីបើជំងឺផ្តាសាយគឺជាជំងឺដែលកើតមានជាញឹកញាប់ក៏ដោយ តែអ្នកគួរតែធ្វើយ៉ាងណាកាត់បន្ថយវាឲ្យបានច្រើនបំផុតតាមតែអាចធ្វើបាន ព្រោះវាអាចនឹងផ្តល់ផលវិបាកច្រើនដូចជា ការបង្ករោគនៅក្នុងប្រហោងឆ្អឹងមុខ ឬរលាកសួតបន្ថែមទៀតក៏មាន។ ដល់ពេលរដូវកើតជំងឺផ្តាសាយអ្នកគួរតែការពារខ្លួនឯងដូចខាងក្រោមនេះ៖​

ចាក់វ៉ាក់សាំងការពារ

ធម្មតាវ៉ាក់សាំងការពារជំងឺផ្តាសាយនៅក្នុងទីផ្សាស្រុងយើងកំពុងតែចរាចរណ៍ច្រើនគួរសុំដែរ ដូច្នេះអាចប្រើប្រាស់បាន។ យកល្អគួរតែចាក់វ៉ាក់សាំងនេះមុនរដូវជំងឺផ្តាសាយ ២សប្តាហ៍ដើម្បីរាងកាយបង្កើតជាប្រព័ន្ធភាពស៊ាំទាន់ពេល។ 

លាងដៃនឹងសាប៊ូនិងទឹក

កុំបារម្ភអីបើសិនជាដៃអ្នកស្ងួត តែការលាងដៃជាមួយនឹងសាប៊ូ និងទឹកច្រើនដងអាចការពារអ្នកពីជំងឺផ្តាសាយបាន។ អ្នកគ្រាន់តែត្រដុសលាងជាមួយសាប៊ូតិចជាង ២០វិនាទី ហើយលាងវាចេញជាការស្រេចទៅហើយ។ 

ដាក់ទឹកអនាម័យលាងដៃជាប់ខ្លួន

ធម្មតា យើងមិនអាចមានសាប៊ូនៅជាប់ខ្លួនរហូតនោះទេ ប៉ុន្តែ អ្នកអាចមានទឹកអនាម័យសម្រាប់លាងដៃមួយដបតាមខ្លួនបាន ហើយងាយស្រួលក្នុងការប្រើប្រាស់ទៀតផង។ យកល្អគួរតែជ្រើសរើសទឹកអនាម័យដែលមានជាតិអាលកុល។ 

ចៀសវាងការប៉ះពាលមុខ

មិនមានមានតែជំងឺមុននៅលើមុខដែលត្រូវហាមប្រើដៃប៉ះទេ តែពេលមានជំងឺផ្តាសាយហើយក៏ហាមប៉ះដែរ។ ធម្មតាមេរោគជំងឺផ្តាសាយអាចរស់នៅលើរបស់អ្វីមួយបានរហូតដល់ ៨ម៉ោងឯណោះ ដូច្នេះបើសិនជាដៃអ្នកប៉ះពាល់នឹងមេរោគដោយចៃដន្យហើយមិនដឹងខ្លួន ហើយដៃនោះទៅប៉ះមាត់ ភ្នែក ឬច្រមុះ វានឹងបង្កជំងឺនៅទីនោះបានជាមិនខានឡើយ។  

នៅឲ្យឆ្ងាយពីអ្នកជំងឺ

មនុស្សម្នាក់ដែលមានជំងឺផ្តាសាយអាចងាយនឹងចម្លងទៅអ្នកដទៃខ្លាំងណាស់ ជាពិសេសអ្នកដែលរស់នៅជិតស្និទ្ធ។ ហេតុដូច្នេះហើយចូរកាត់បន្ថយការទំនាក់ទំនងជាមួយអ្នកជំងឺនេះឲ្យបានច្រើន។ ជាមួយគ្នានេះដែរ ចូរចៀសវាងការប្រើប្រាស់របស់រួមគ្នានឹងអ្នកជំងឺ។ អ្នកជំនាញនិយាយថា អ្នកជំងឺផ្តាសាយអាចចម្លងដល់អ្នកដទៃបានរហូតដល់ ២សប្តាហ៍ក្រោយចេញរោគសញ្ញា៕