ការញ៉ាំទឹកច្រើនអាចជួយបង្ការជំងឺគ្រួសក្នុងតម្រងនោមបាន។ យ៉ាងណាមិញ បើសិនជាអ្នកមិនចង់ញ៉ាំទឹកធម្មតាទេនោះ ជម្រើសភេសជ្ជៈផ្តល់សុខភាពផ្សេងទៀតអាចជំនួសបានដូចជា ទឹកផ្លែឈើ ទឹកដូងជាដើម។ ប៉ុន្តែមិនត្រូវព្យាយាមញ៉ាំភេសជ្ជៈកំប៉ុងដូចជាទឹកក្រូចកូកាកូឡា ឬភេសជ្ជៈមានជាតិហ្គាសផ្សេងៗឡើយព្រោះវាអាចធ្វើឲ្យកើតជំងឺគ្រួសក្នុងតម្រងនោមបាន។
ចូរចាំថា ភេសជ្ជៈទាមងនេះមានជាតិអាស៊ីតខ្ពស់ ខណៈពេលដែលទឹកនោមមនុស្សយើងមានមានជាតិជាអាលកាឡាំងពីធម្មជាតិ។ បើសិនជាអ្នកញ៉ាំភេសជ្ជៈទាំងនេះមួយកំប៉ុង ជាតិអាស៊ីតរបស់វាអាចនៅក្នុងខ្លួនរយៈពេល ៣៦ម៉ោង ដែលវាគ្រប់គ្រាន់នឹងធ្វើឲ្យធាតុផ្សំក្នុងទឹកនោមប្រែប្រួលពីអាលកាឡាំងទៅអាស៊ីតបាន។ ដូច្នេះបើសិនជាអ្នកញ៉ាំភេសជ្ជៈបែបនេះពី ៦ ទៅ៧កំប៉ុងក្នុងមួយថ្ងៃ អ្នកពិតជាដឹងថា អ្នកកំពុងតែធ្វើឲ្យតម្រងនោមកំពុងតែខុចខាតហើយ។
តាមពិត ដោយសារតែយុវវ័យជំនាន់ក្រោយ ជាពិសេសក្មេងៗញៀននឹងការញ៉ាំភេសជ្ជៈកំប៉ុងមានជាតិហ្គាសទើបធ្វើឲ្យពួកគេប្រឈមខ្លាំងនឹងការកើតគ្រួសក្នុងតម្រងនោមទាំងវ័យក្មេង។
ការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Journal of Clinical Epidemiology កាលពីឆ្នាំ ១៩៩២ បានបង្ហាញនូវទំនាក់ទំនងដ៏ខ្លាំងក្លាមួយរវាងការញ៉ាំភេសជ្ជៈកំប៉ុងមានជាតិហ្គាស និងការកើតគ្រួសក្នុងតម្រងនោមម្តងហើយម្តងទៀត។
ការសិក្សាមួយផ្សេងទៀតដែលចុះផ្សាយក្នុងសារព័ត៌មាន Clinical Journal of American Society of Nephrology បានបង្ហាញថា ការញ៉ាំភេសជ្ជៈមានជាតិហ្គាសផ្អែមៗមានជាប់ទាក់ទងនឹងការប្រឈមខ្លាំងនឹងជំងឺគ្រួសក្នុងតម្រងនោមជាងភេសជ្ជៈផ្សេងៗទៀតដូចជា តែ កាហ្វេ ស្រាបៀរ ស្រា ឬទឹកក្រូចច្របាច់។
ជាមួយគ្នានេះដែរ ការសិក្សាមួយដែលបានចុះផ្សាយក្នុងសារព័ត៌មាន Epidemiology បានបង្ហាញថា ភេសជ្ជៈកំប៉ុងមានជាតិហ្គាសគឺមានអាស៊ីផូស្វ័ររិកខ្ពស់ ដែលអាចនាំឲ្យកើតគ្រួសក្នុងតម្រងនោមបាន។ ការញ៉ាំទឹកក្រូចកូកាកូឡាចាប់ដែលមានជាតិអាស៊ីតមួយនេះខ្ពស់ចាប់ពីពីរកំប៉ុងឡើងទៅ មិនត្រឹមតែប្រឈមខ្ពស់នឹងជំងឺគ្រួសក្នុងតម្រងនោមទេ តែក៏អាចកើតជាជំងឺតម្រងនោមរ៉ាំរ៉ៃបានដែរ៕