ការត្រៀមកើតជំងឺទឹកនោមផ្អែម អាចជាការបញ្ជាក់យ៉ាងច្បាស់មួយថា អ្នកកំពុងតែវិវត្តន៍ទៅរកជំងឺទឹកនោមផ្អែមប្រភេទទី២ហើយ។ ករណីនេះមានន័យថាជាតិស្ករក្នុងឈាមតែងតែឡើងខ្ពស់ តែមិនខ្ពស់គ្រប់គ្រងជាជំងឺទឹកនោមផ្អែមឡើយ។ យ៉ាងណាមិញ បើសិនជាអ្នកមិនប្រុងប្រយ័ត្នខ្ពស់ទេ អ្នកនឹងធ្វើឲ្យខ្លួនឯងកើតជំងឺទឹកនោមផ្អែមប្រភេទទី២នេះពេញលេញបាន។ ដូច្នេះខាងក្រោមនេះ ខ្ញុំសូមណែនាំនូវចំណុចខ្លះដែលអាចជួយការពារអ្នកកុំឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី២នេះពេញលេញបានទោះបីជាស្ថិតក្នុងស្ថានភាពត្រៀមកើតជំងឺទឹកនោមផ្អែមក៏ដោយ៖
សម្រកទម្ងន់
បើសិនជាអ្នកកំពុងតែធាត់ ឬធាត់ជ្រុល យកល្អគួរតែសម្រកទម្ងន់ឲ្យបានសិន។ នេះដោយសារតែ ការធាត់ត្រូវបានគេចាត់ទុកថាជាកត្តាប្រឈមនឹងជំងឺទឹកនោមផ្អែម ហើយវាក៏មិនល្អសម្រាប់អ្នកត្រៀមកើតជំងឺទឹកនោមផ្អែមដែរ។
រក្សាភាពសកម្មរបស់រាងកាយ
គោលដៅដំបូងគឺធ្វើយ៉ាងណារក្សាជាតិស្ករក្នុងឈាមឲ្យនៅថេ និងកុំឲ្យឡើងខ្ពស់ជាងធម្មតា។ មធ្យោបាយដ៏ល្អនោះគឺ រស់នៅឲ្យមានភាពសកម្មខាងរាងកាយ។ ការដែលធ្វើលំហាត់ប្រាណបែបអ៊ែរ៉ូបិកជាទៀងទាត់ និងឡើងទម្ងន់ គឺជារឿងដែលត្រូវធ្វើហើយ។
បន្ថយស្រ្តេស
ការរស់នៅឲ្យមានភាពសកម្មខាងរាងកាយគឺជារឿងចាំបាច់ហើយ តែបើរស់នៅពោរពេញដោយភាពតានតឹងទៀត ពិតជាមិនល្អឡើងសម្រាប់អ្នកត្រៀមកើតជំងឺទឹកនោមផ្អែម។ នេះដោយសារតែ ស្រ្តេសច្រើនពេកអាចធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ដែរ។ អ្នកដែលស្រ្តេសច្រើនតែញ៉ាំច្រើន ជាពិសេសអាហារមានជាតិផ្អែមខ្លាំងតែម្តង។
ញ៉ាំអាហារឲ្យត្រឹមត្រូវ
យកល្អអ្នកគួរតែចាំរឿងមួយថា គ្រប់ពេលដែលអ្នកដាក់អាហារចូលមាត់ម្តងៗត្រូវប្រាប់ខ្លួនឯងថា អ្នកកំពុងតែត្រៀមកើតជំងឺទឹកនោមផ្អែមហើយ។ ដូច្នេះករណីបែបនេះគឺជាតិស្ករឡើងខ្ពស់ជាប់ ហើយក៏អាចក្លាយទៅជាជំងឺទឹកនោមផ្អែមពេញលេញគ្រប់ពេលដែរ។ ការនៅឆ្ងាយពីអាហារមានជាតិផ្អែមគឺជារឿងត្រូវតែធ្វើ។ តែអ្នកអាចញ៉ាំបន្លែនិងគ្រប់ធញ្ញជាតិបាន។
លេបថ្នាំ
មានរឿងច្រើនណាស់ដែលអាចជួយឲ្យជាតិស្ករក្នុងឈាម តាមរយៈការលេបថ្នាំដែលចេញជាថ្នាំបញ្ចុះជាតិស្ករក្នុងឈាមតែម្តង។ ប៉ុន្តែយកល្អគួរតែមានការពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យសិនទើបអាចប្រើប្រាស់ថ្នាំប្រភេទនេះបាន៕