Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលមិនអាចសែនក្នុងថ្ងៃសែនក្បាលទឹក។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

នៅពេលដែលអ្នកសែនក្នុងថ្ងៃសែនក្បាលទឹក អ្នកគួរតែប្រយ័ត្នពីផ្លែឈើដែលអ្នកសែន ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់លាភរបស់អ្នកបានពេលដែលអ្នកសែនខុស។ នៅពេលដែលអ្នកសែនផ្លែឈើ ចំនួននៃប្រភេទផ្លែឈើអ្នកគួរតែប្រយ័ត្ន ដោយអ្នកគួរតែប្រើចំនួនសេស គឺ១ ឬ៣ ឬ៥ប្រភេទ​។ ជាពិសេស អ្នកមិនគួរសែនចេក និងផ្លែសាលីជាមួយគ្នាឡើយ ព្រោះអត្ថន័យ២នេះដាក់ចូលគ្នា មិនល្អនោះទេ។ ម្យ៉ាងទៀត អ្នកក៏មិនអាចសែនផ្លែទៀប ប៉េងប៉ោះ និងផ្លែត្របែកឡើយ ព្រោះសុទ្ធតែអាចធ្វើឲ្យប៉ះពាល់ដល់លាភអ្នកទាំងអស់។ ផ្លែឈើដែលមានលក្ខណៈជាចង្កោម ដូចជា ផ្លែមៀន ផ្លែគូលេន និងទំពាំងបាយជូរ ក៏អ្នកមិនគួរដាក់សែនក្នុងម៉ោង៣ និង៤ដែរ ព្រោះអាចធ្វើឲ្យបងប្អូនល្អមកជាចង្កោម ហើយមិនចង់ទៅវិញឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)