ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការដោះស្រាយបញ្ហាផោមរបស់អ្នកម្តាយមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. នៅពេលដែលអ្នកមានផ្ទៃពោះ ប្រព័ន្ធរំលាយអាហាររបស់អ្នកអាចធ្លាក់ចុះ។ ដូចនេះ អ្នកគួរតែបែងចែកជាច្រើនពេលដើម្បីពិសារអាហារ ទើបក្រពះអ្នករំលាយបានល្អ។ ជាហេតុដែលធ្វើឲ្យអ្នកមិនសូវផោមឡើយ។
  2. អ្នកម្តាយគួរតែញ៉ាំទឹកឲ្យបានច្រើន ជាពិសេស ក្នុងពេលដែលអ្នកពិបាកបត់ជើងធំ ឬទល់លាមក ព្រោះទឹកនេះ អាចជួយក្រពះអ្នកឲ្យរំលាយអាហារបានល្អ។ ដូចនេះ អ្នកនឹងមិនសូវផោមនោះទេ។
  3. អ្នកម្តាយគួរតែបរិភោគបន្លែ និងផ្លែឈើដែលមានសារធាតុសរសៃច្រើន ព្រោះសារធាតុមួយនេះ អាចជួយធ្វើឲ្យក្រពះអ្នកម្តាយរំលាយអាហារបានល្អ។ ដូចនេះ អ្នកម្តាយនឹងមិនសូវផោមច្រើនដូចមុនឡើយ។
  4. អ្នកម៉ាក់ក៏គួរតែឲ្យគេម៉ាស្សាឲ្យដែរ ព្រោះការម៉ាស្សានេះក៏អាចជួយឲ្យក្រពះអ្នករំលាយអាហារបានល្អដែរ។ ប៉ុន្តែពេលដែលម៉ាស្សាគួរតែប្រយ័ត្នពីកម្លាំង ដោយមិនគួរបញ្ចេញកម្លាំងធ្ងន់ ហើយក៏គួរតែចៀសវាងពីការម៉ាស្សានៅបរិវេណស្បូនដែរ ទើបមិនធ្វើឲ្យកូនក្នុងផ្ទៃមានគ្រោះថ្នាក់។
  5. ម៉ាក់ៗក៏អាចដើរហាត់ប្រាណផងដែរ ព្រោះអាចល្អចំពោះសុខភាពអ្នកម្តាយ និងកូនក្នុងផ្ទៃ ថែមទាំងមិនធ្វើឲ្យអ្នកផោមច្រើន។ ដូចនេះ អ្នកម្តាយគួរតែប្រើវិធីទាំងនេះ ដើម្បីចៀសពីការផោមច្រើន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)