Join with Health.com.kh on Telegram

សេដា ជាផ្លែឈើមួយប្រភេទដែលសម្បូរណាស់ក្នុងប្រទេសកម្ពុជា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីភាគច្រើននៃពួកយើងស្គាល់និងធ្លាប់ទទួលទានផ្លែឈើនេះ ប៉ុន្តែប្រហែលជាមិនដឹងទេថាវាអាចផ្ដល់ផលល្អៗចំពោះសុខភាពបាន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរទទួលទានផ្លែសេដា ឬតូម៉ា ៖

១. ផ្ទុកសម្បូរទៅដោយសារធាតុ Beta-Carotene

ក៏ដូចទៅនឹងផ្លែឈើមានពណ៌ទឹកក្រូចផ្សេងទៀតដែរ ផ្លែសេដា ឬតូម៉ា គឺជាប្រភពដ៏ប្រសើរនៃសារធាតុ beta-carotene ដែលចាំបាច់សម្រាប់សុខភាពភ្នែក។ វាក៏ផ្ដល់អត្ថប្រយោជន៍ចំពោះសក់ផងដែរ ដោយជួយបង្កើនភាពភ្លឺរលោងរស់ររើក និងមានទម្ងន់។ beta-carotene ក៏មានប្រសិទ្ធភាពកាត់បន្ថយហានិភ័យនៃជំងឺមហារីក រួមទាំងប្រយុទ្ធប្រឆាំងនឹងជំងឺភ្នែក ជំងឹធ្លាក់ទឹកចិត្ត សម្ពាធឈាមឡើងខ្ពស់ និងឈឺក្បាលផងដែរ។

២. ប្រភពដ៏ប្រសើរនៃជាតិដែក

ផ្លែសេដា ឬតូម៉ា ក៏ជាជម្រើសនៃផ្លែឈើដ៏ល្អសម្រាប់អ្នកកំពុងជួបប្រទះបញ្ហាខ្វះគ្រាប់ឈាមក្រហម ក៏ដូចជាអ្នកខ្វះជាតិដែក។ ផ្លែសេដា ឬតូម៉ា មានផ្ទុកសម្បូរទៅដោយជាតិដែកជួយរក្សាសុខភាពឈាម និងបង្កើតកោសិកាគ្រាប់ឈាមក្រហមដឹកនាំអុកស៊ីសែនគ្រប់គ្រាន់ពេញក្នុងរាងកាយ។

៣. សារធាតុប្រឆាំងអុកស៊ីតកម្ម

ផ្លែសេដា ឬតូម៉ាក៏ជាប្រភពដ៏ប្រសើរនជាសារធាតុប្រឆាំងអុកស៊ីតកម្ម polyphenolic ដែលល្អសម្រាប់រាងកាយ។ Polyphenols ជួយប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ រួមបញ្ចូលទាំងជំងឺបេះដូង និងមហារីក។

៤. បញ្ចុះកូឡេស្តេរ៉ូលមិនល្អ

ផ្លែសេដាមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលមិនត្រឹមតែចាំបាច់សម្រាប់សុខភាពប្រព័ន្ធរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបញ្ចុះកម្រិតនៃកូឡេស្តេរ៉ូលមិនល្អផងដែរ។

៥. ពង្រឹងសុខភាពឆ្អឹង

នោះក៏ព្រោះតែសេដា ឬតូម៉ាជាប្រភពដ៏ល្អបំផុតមួយនៃជាតិរ៉ែដែលសំខាន់សម្រាប់សុខភាពឆ្អឹងរឹងមាំ រួមមានកាល់ស្យូម ជាតិដែក និងផូស្វ័រ៕