ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអាចជួយឲ្យកូនក្នុងផ្ទៃស្អាត និងមានខួរក្បាលដែលឆ្លាត។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកម្តាយ អាចពិសារផ្លែស្រការនាគបាន ព្រោះផ្លែឈើមួយនេះ មានផ្ទុកវីតាមីន និងសារធាតុជាច្រើន ដែលអាចជួយអ្នកម្តាយឲ្យចៀសពីអាការៈទល់លាមក ថែមទាំងអាចជួយទប់មិនឲ្យខ្វះឈាម។ ជាពិសេស ក៏អាចជួយធ្វើឲ្យអ្នកម្តាយ និងកូនមានស្បែកដែលស្អាតផងដែរ។
  2. អ្នកម្តាយ អាចបរិភោគផ្លែគីវីបាន ព្រោះក្នុងនោះមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដែលអាចជួយធ្វើឲ្យអារម្មណ៍ស្ងប់ គេងលក់ស្រួលផងដែរ។ ប៉ុន្តែមិនគួរញ៉ាំច្រើនឡើយ ជាពិសេស ស្ត្រីមានផ្ទៃពោះដែលមានជំងឺរលាកក្រពះ សុខភាពខ្សោយ ឬរាក មិនគួរពិសារផ្លែឈើមួយនេះឡើយ។
  3. ប្រសិនជាអ្នកចង់ឲ្យសក់កូនក្រាស់ ហើយប្រព័ន្ធការពាររាងកាយរឹងមាំ អ្នកម្តាយអាចបរិភោគទំពាំងបាយជូរបាន ព្រោះផ្លែឈើមួយនេះ អាចជួយដល់ទារកក្នុងផ្ទៃរបស់អ្នកបាន។ ប៉ុន្តែអ្នកម្តាយដែលមានជំងឺទឹកនោមផ្អែម មិនគួរបរិភោគផ្លែទំពាំងបាយជូរមួយនេះឡើយ ព្រោះមានផ្ទុកជាតិស្ករខ្ពស់៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)