មានទ្រឹស្តីច្រើនណាស់ដែលរកឃើញថា ការកង្វះវីតាមីន D មានជាប់ទាក់ទងនឹងជំងឺមហារីក។ ជំងឺមហារីកសុដន់គឺជាដុំសាច់កាចមួយប្រភេទ ដែលអាចរាលដាល និងលូតលាស់ទៅជាលិកាជុំវិញបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មានកត្តាច្រើនអាចនាំឲ្យកើតជាដុំសាច់មហារីកនៅសុដន់បាន ប៉ុន្តែភាគច្រើនគឺដំណរពូជតែម្តង។
ជំងឺមហារីកសុដន់គឺជាជំងឺមហារីកដែលធ្វើឲ្យស្រ្តីស្លាប់ច្រើនជាងគេចំណាត់ថ្នាក់ទី២។ ប្រហែលមានស្រ្តីម្នាក់ក្នុងចំណោម ៨នាក់ហើយដែលនឹងកើតជំងឺមហារីកសុដន់ក្នុងដំណាក់កាលណាមួយនៃជីវិត។
វីតាមីន D ត្រូវបានគេអះអាងថាមានឥទ្ធិពលដ៏អស្ចារ្យជាច្រើននៅពេលនិយាយដល់ជំងឺមហារីកសុដន់។ ជាមួយគ្នានេះដែរ កត្តារបៀបរស់នៅផ្សេងៗក៏សំខាន់ក្នុងការបង្ការជំងឺមហារីកដែរ ដូចជា ជីវជាតិ ការហាត់ប្រាណ ការគ្រប់គ្រងស្រ្តេស និងគេង។ ប៉ុន្តែសារៈសំខាន់នៃវីតាមីន D ហាក់បីដូចជាមានការរីកចម្រើននៅពេលមានការស្រាវជ្រាវថ្មីៗទៅវិញ។
អ្នកស្រាវជ្រាវជឿថា ៩០ភាគរយនៃជំងឺមហារីកសុដន់ធម្មតាមានជាប់ទាក់ទងនឹងការកង្វះវីតាមីន D ដែលរឿងនេះអាចបង្ការបាន ១០០ភាគរយ។
យោងទៅតាមវេជ្ជបណ្ឌិតជាច្រើនមកពីសាកលវិទ្យាល័យ California’s San Diego Morres Cancer Center បានឲ្យដឹងថា សុដន់អាចព្យាបាលដោយវីតាមីន D។ បើគ្មានវីតាមីន D គ្រប់គ្រាន់ ឬកង្វះវីតាមីន D វានឹងធ្វើឲ្យរចនាសម្ព័ន្ធរបស់សុដន់ទៅជាកំពឹត ហើយកោសិកជាច្រើននឹងបំបែកកូនចៅរហូតទៅជាមហារីកតែម្តង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ក្រុមស្រាវជ្រាវមួយក្រុមបានរកឃើញថា ស្រ្តីដែលមានកម្រិត 25-hydroxyvitamin Dក្នុងឈាមខ្ពស់អាចកាត់បន្ថយអត្រានៃការស្លាប់រហូតដល់ ៥០ភាគរយឯណោះ បើសិនជាយើងប្រៀបធៀបនឹងស្រ្តីដែលមានសារធាតុនេះទាបក្នុងឈាម។
ប្រភពធម្មជាតិនៃវីតាមីន D
- ត្រីកំប៉ុង សាឌីន និងធូណា
- ត្រីសម្បូរខ្លាញ់ក៏ជាប្រភពដ៏ល្អនៃវីតាមីន D ដែរ ដូចជា ត្រីសាលម៉ុងជាដើម
- ផ្សិត
- ពន្លឺព្រះអាទិត្យ
- ទឹកដោះគោគ្រប់ប្រភេទ
- ស៊ុតផ្នែកកណ្តាល៕