ការចងចាំល្អនឹងជួយដល់មនុស្សធ្វើសកម្មភាពប្រចាំថ្ងៃរបស់ពួកគេបានយ៉ាងល្អ។ ក្រៅពីនេះ ការដែលយើងមានការចងចាំល្អហើយ អ្វីក៏អាចធ្វើបានដោយឯករាជ្យផងដែរ។ វាពិតជាជួយបានច្រើនណាស់ចំពោះសិស្សរៀននៅសាលា កន្លែងធ្វើការ និងការងារក្នុងផ្ទះជាដើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះតើអ្វីទៅដែលអាចជួយពង្រឹងដល់សមត្ថភាពនៃការចងចាំយើងកាន់តែល្អ?
ការញ៉ាំអាហារសម្បូរជីវជាតិនឹងពង្រឹងដល់ការចងចាំមនុស្សយើងបានយ៉ាងល្អ។ យោងទៅតាម Help Guide បានឲ្យដឹងថា ខួរក្បាលត្រូវការថាមពលដើម្បីធ្វើការងាររបស់វាដូចសរីរាង្គផ្សេងៗទៀតដែរ។ ជម្រើសអាហារដូចជា ត្រី ផ្លែឈើ បន្លែ និងបន្លែពណ៌បៃតងសុទ្ធតែអាចជួយសម្រួចដល់ការចងចាំបានទាំងអស់។
ត្រីដូចជា សាលម៉ុង សាឌីន ធូណា គឺមានអាស៊ីតខ្លាញ់អូមេហ្គាបី ដែលល្អចំពោះសុខភាពបេះដូង និងខួរក្បាល។ អូមេហ្គាបីនេះក៏មានក្នុង សណ្តែកសៀង គ្រាប់ល្ពៅ ប្រូខូលី ស្ពៃស្ពីណាច និងអាហារសមុទ្រដែរ។
ចំពោះអាហារសម្បូរជាតិខ្លាញ់ Saturated Fat ដូចជាសាច់ករ្ហម បឺ ការ៉េម ទឹកដោះគោ គួរតែញ៉ាំក្នុងចំនួនតិចតួចបានហើយ ព្រោះវាអាចបណ្តាលឲ្យខូចដល់ការចងចាំបាន។
ផ្លែឈើ និងបន្លែមានអង់ទីអុកស៊ីដង់ដែលជួយការពាររាងកាយពីជាតិពុលគ្រោះថ្នាក់ និងសារធាតុគីមីនានាបាន។ តាមពិត ពណ៌ជាច្រើនរបស់ផ្លែឈើ និងបន្លែគឺជាប្រភពអង់ទីអុកស៊ីដង់ដ៏ល្អហើយ។
ការញ៉ាំតែបៃតងក៏ជួយពង្រឹងដល់ការចងចាំដែរ ព្រោះថាវាមានសារធាតុ Polyphenols ដែលជាអង់ទីអុកស៊ីដង់ដ៏អស្ចារ្យ សម្រាប់ការពារខួរក្បាលពីរ៉ាឌីកាលសេរី។
រឿងដែលគួរឲ្យចាប់អារម្មណ៍មួយចំពោះវិធីដែលធ្វើឲ្យមានការចងចាំបានល្អនោះគឺ ទឹកទំពាំបាយជូរ និងស្រាទំពាំងបាយជូរតែម្តង។ ក្នុងការចុះផ្សាយបានបញ្ជាក់ថា គ្រឿងស្រវឹងក៏អាចជំរុញដល់ភាពឆ្លាតវៃ និងចងចាំដែរ នៅពេលញ៉ាំវាក្នុងកម្រិតមធ្យម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ស្រា និងទឹកទំពាំងបាយជូរមានសារធាតុ Flavonoid ដែលហៅថា Resveratrol មាននាទីបង្កើនលំហូរឈាមទៅខួរក្បាល និងកាត់បន្ថយការប្រឈមនឹងជំងឺភ្លេចភ្លាំងពេលចាស់ជរាបាន៕