សម្រាប់ស្រ្តីភាគច្រើន ការមករដូវច្រើនៗគឺជាឧបសគ្គដ៏ធំមួយសម្រាប់របៀបរស់នៅរបស់ពួកគេ។ តើអ្នកធ្លាប់លើកពេលវេលាធ្វើការ ឬសកម្មភាពណាមួយនៅជុំវិញពេលមករដូវដែរទេ? ការមករដូវច្រើនៗបែបនេះក៏អាចបណ្តាលឲ្យកង្វះគ្រាប់ឈាមដោយសារតែកង្វះជាតិដែកផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខណៈពេលដែលករណីភាគច្រើននៃជំងឺកង្វះគ្រាប់ឈាមងាយស្រួលព្យាបាលតាមរយៈការលេបថ្នាំបំប៉នជាតិដែកនោះ តែពេលខ្លះ វាក៏អាចបណ្តាលឲ្យស្រ្តីបាត់បង់ឈាមកាន់តែច្រើនផងដែរ ដែលជាហេតុនាំឲ្យពិបាកដកដង្ហើម អស់កម្លាំងខ្លាំង និងញ័រដើមទ្រូងរហូតដល់ត្រូវការសម្រាកពេទ្យទៀតផង។
មានជម្រើសច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីកាត់បន្ថយការធ្លាក់ឈាមរដូវច្រើនៗដូចជា៖
ស្អំទឹកកក៖ការប្រើថង់ទឹកកកស្អំនៅពោះម្តង ២០នាទី ចំនួនច្រើនដងក្នុងមួយថ្ងៃគឺជារឿងល្អមួយនៅពេលដែលអ្នកជួបបញ្ហាមករដូវច្រើនៗ។
ថ្នាំវីតាមីន៖ចូរព្យាយាមញ៉ាំថ្នាំបំប៉នវីតាមីន C ដើម្បីជួយរាងកាយបឺតស្រូបជាតិដែកពីចំណីអាហារកាន់តែច្រើន និងពង្រឹងដល់សរសៃឈាមផង។
ជាតិដែក៖ការស្រាវជ្រាវខ្លះបាននិយាយថា កម្រិតជាតិដែកក្នុងខ្លួនចុះទាប អាចបណ្តាលឲ្យធ្លាក់ឈាមរដូវកាន់តែច្រើន ហេតុដូច្នេះហើយទើបការញ៉ាំថ្នាំបំប៉នមានជាតិដែកអាចបន្ថយការធ្លាក់ឈាមរដូវបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទោះបីជាយ៉ាងណាក៏ដោយ ចូរពិគ្រោះជាមួយគ្រូពេទ្យជានិច្ចមុននឹងអ្នកសម្រេចចិត្តប្រើថ្នាំគ្រប់ប្រភេទរួមភទាំងថ្នាំបំប៉ន និងថ្នាំឬសឈើ ដើម្បីគ្រប់គ្រងស្ថានភាពសុខភាព ឬជំងឺណាមួយ៕