ខណៈពេលដែលជាទូទៅ ស្រ្តីនឹងរ៉ាំងរដូវនៅចន្លោះអាយុ ៤១ ទៅ៥៥ឆ្នាំ វាក៏មានកត្តាច្រើនទៀតដែលអាចរំខានដល់ដំណើរការណ៍ធម្មតាមួយនេះដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មានន័យថា ស្រ្តីនឹងរ៉ាំងរដូវលឿនជាងធម្មតា ឬមុនអាយុ ៤០ឆ្នាំ។
ក្នុងករណីខ្លះ ការរ៉ាំងរដូវលឿនពេកអាចបណ្តាលមកពីរឿងច្រើនយ៉ាងដូចជា៖
- ការវះកាត់ ជាពិសេស ការកាត់ចោលនូវក្រពេញអូវ៉ែ ឬស្បូនចោល
- ការព្យាបាលជំងឺមហារីកដោយប្រើថ្នាំមហារីក និងបាញ់កាំរស្មី
- ការខូចក្រូម៉ូសូម ដែលរឿងនេះភាគច្រើនកើតឡើងពីកំណើត ឬស្រ្តីមានជំងឺ Turner Syndrome ពីកំណើត
- ជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតី ជាពិសេសជំងឺរលាកសន្លាក់បែប Rheumatoid Arthritis តែម្តង
- ស្រ្តីមានជំងឺឆ្គួតជ្រូក
- ស្រ្តីជក់បារី
- កំពុងតែប្រើថ្នាំដែលបន្ថយអ័រម៉ូនភេទ ឧទាហរណ៍ Tamoxifen ដែលគេប្រើលើស្រ្តីដែលប្រឈមខ្ពស់នឹងជំងឺមហារីកសុដន់
- ជំងឺក្រពេញទីរ៉ូអ៊ីត ដែលវាផលិតអ័រម៉ូនច្រើនពេក ឬតិចពេក
ស្រ្តីដែលឆាប់រ៉ាំងរដូវនឹងមានអាការៈដូចគ្នានឹងស្រ្តីរ៉ាំងរដូវដែរដូចជា៖
- បាត់រដូវ
- រដូវមកតិចទៅៗ ឬច្រើនជាងធម្មតា
- ក្តៅពេញខ្លួន
- ទ្វារមាសស្ងួត
- អារម្មណ៍ប្រែប្រួល
- បាត់បង់ការគ្រប់គ្រងប្លោកនោម
- បាត់បង់ ឬថយចុះចំណង់ផ្លូវភេទ
- ចេះតែងងុយគេង
- ស្បែក ភ្នែក ឬមាត់ស្ងួត
ស្រ្តីដែលឆាប់រ៉ាំងរដូវនឹងប្រឈមកាន់តែខ្ពស់នឹងជំងឺពុកឆ្អឹង ដោយសារតែអ័រម៉ូនអេស្ត្រូជែនចុះទាបលឿនពេក។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការចុះទាបនៃអ័រម៉ូននេះក៏បង្កើនការប្រឈមនឹងជំងឺមហារីកក្រពេញអូវ៉ែ ពោះវៀនធំ ភ្នែកឡើងបាយ និងជំងឺអញ្ចាញធ្មេញទៀត៕