អ្នកប្រហែលជាចង់ពិគ្រោះជាមួយអ្នកជំនាញខាងរោគសើស្បែកជាទៀងទាត់ដើម្បីពិនិត្យរកមើលជំងឺមហារីកស្បែក ឬថតសុដន់ជាទៀងទាត់ដើម្បីរកមើលជំងឺមហារីកសុដន់ ប៉ុន្តែតើអ្នកធ្លាប់គិតថាចង់ធ្វើតេស្តរកមើលជំងឺមហារីកក្រពេញទីរ៉ូអ៊ីតដែរទេ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខណៈពេលដែលជំងឺមហារីកក្រពេញទីរ៉ូអ៊ីតមិនមែនជាជំងឺមហារីកដែលកាច់សាហាវ អ្នកត្រូវតែយល់ដឹងអំពីរោគសញ្ញារបស់វាផង។

ពិបាកលេបអាហារ

អ្នកប្រហែលជាគិតថា វាគ្រាន់តែជាការឈឺបំពង់ករទេ ប៉ុន្តែការដែលមានដុំមួយលូតលាស់ក្នុងបំពង់ករអាចរំខានដល់សមត្ថភាពនៃការលេបអាហារបាន។ ដូច្នេះបើសិនជាអ្នកយល់ថាខ្លួនឯងពិបាកលេបអាហារ និងមានបញ្ហានេះជាប់រហូតពីរបីសប្តាហ៍ហើយ ចូរកុំភ្លេចឲ្យពេទ្យពិនិត្យផង។ 

ពិបាកនិយាយនិងដកដង្ហើម

បើសិនជារោគសញ្ញាមិនស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរទេ រោគសញ្ញាដូចជា ពិបាកដកដង្ហើម ឬនិយាយអាចនឹងមិនកើតឡើងឡើយ។ ដូច្នេះបើសិនជាអ្នកមានអាការៈនេះវិញ ត្រូវតែទៅជួបពេទ្យជាបន្ទាន់។ 

សម្លេងស្អក

ប្រអប់បំពង់សម្លេងស្ថិតនៅផ្នែកខាងស្តាំ​និងខាងលើនៃក្រពេញទីរ៉ូអ៊ីត ដូច្នេះកាលណាមានការប្រែប្រួលចំពោះក្រពេញមួយនេះ វានឹងធ្វើឲ្យសម្លេងមានការប្រែប្រួលដែរ។ 

មានដុំមួយនៅក្នុងបំពង់ក

ក្រពេញទីរ៉ូអ៊ីតស្ថិតនៅខាងមុខនៃករ ប៉ុន្តែបើសិនជាអ្នកសម្គាល់ឃើញថា មានដុំណាមួយដែលកើតឡើងហើយមិនបាត់ទៅវិញក្នុងរយៈពេលពីរបីសប្តាហ៍ទេ អ្នកប្រហែលជាត្រូវការជួបពេទ្យភ្លាមហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាមហារីករាលដាលដល់កូនកណ្តុរហើយ អ្នកប្រហែលជាសម្គាល់ឃើញមានដុំនៅផ្នែកខាងស្តាំនៃក ក្បែរកូនកំណ្តុរជំនួសកន្លែងដែលវាធ្លាប់នៅកណ្តាលទៅវិញ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង