Join with Health.com.kh on Telegram

ដោយសារតែពោះអ្នកធំ មិនមែនមានន័យថា ជីវិតផ្លូវភេទអ្នកត្រូវបានផ្អាក់ជាប់ត្រឹមហ្នឹងឡើយ។ រឿងនេះស្តាប់ទៅគួរឲ្យញញឺតបន្តិចមែន ប៉ុន្តែគ្មានហេតុផលណាមួយដែលអ្នកគួរឈប់ស្វែងរកការសប្បាយមួយនេះជាមួយប្តីទៀតនោះទេ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្វីដែលសំខាន់នោះគឺថា អ្នកតែងតែស្តាប់លឺនូវសំណួរជាច្រើនទាក់ទងនឹងរឿងនេះថា “តើការរួមភេទក្នុងពេលមានផ្ទៃពោះ អាចបណ្តាលឲ្យរលូតកូនដែរទេ?” 

ការរួមភេទនឹងមិនបណ្តាលឲ្យរលូតកូនឡើយទោះបីជាក្នុងត្រីមាសដំបូង ដែលជាពេលវេលាមួយនាំឲ្យមានអត្រារលូតកូនខ្ពស់ ក៏ដោយ។ ដូច្នេះ អ្នកពិតជាអាចបើកភ្លើងខៀវដើម្បីរួមភេទទៅតាមការចង់ហើយ។ យ៉ាងណាមិញ បើសិនជាអ្នកធ្លាប់មានអាការៈត្រៀមរលូត ដូចជា ធ្លាក់ឈាម ឬមានកន្ទួលលើស្បែកត្រង់ទ្វារមាស អ្នកគួរតែចៀសវាងការរួមភេទ និងស្វែងរកការព្យាបាលពីគ្រូពេទ្យភ្លាម។ ប៉ុន្តែបើសិនជាអ្នកមិនធ្លាប់មានអាការៈអ្វីនោះទេ ការរួមភេទក្នុងពេលនេះ គឺគ្មានអ្វីដែលត្រូវខ្វល់ឡើយ។ 

ហើយបើសិនជាអ្នកកំពុងតែខ្វល់ថា លិង្គអាចធ្វើឲ្យកូនក្នុងផ្ទៃឈឺបាននោះ សូមលះបង់គំនិតនេះចោលទេ ព្រោះគ្មានលិង្គណាវែងដែលអាចប៉ះដល់សុកឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ជាមួយគ្នានេះដែរ ស្រ្តីមានមាត់ស្បូន ថង់ទឹកភ្លោះ និងស្បូន នៅបន្ទាប់ពីទ្វារមាស ហើយកូនក្នុងផ្ទៃក៏ធានានូវការការពារបានយ៉ាងល្អពីសរីរាង្គទាំងនេះដែរ។ ទោះបីជាមាត់ស្បូនបើកបន្តិចក្នុងត្រីមាសទីបីក៏ដោយ ក៏ការរួមភេទនៅតែជារឿងមានសុវត្ថិភាពដែរ៕