ការពិតអំពីលិង្គមិនព្រមឡើងរឹងតែងតែស្ថិតក្នុងភាពអាថ៌កំបាំងនៃរបបអាហារ និងរបៀបរស់នៅ។ តើអ្នកកំពុងតែពិបាកធ្វើឲ្យលិង្គឡើងរឹងមែនទេ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាអញ្ចឹងមែន អ្នកពិតជារកអូសប្រទះចង្រ្គានហ្គាសហើយ។ ខាងក្រោមនេះគឺជាឬសគុលសំខាន់ៗដែលនាំឲ្យលិង្គមិនព្រមឡើងរឹងដូចធម្មតា៖

ការជក់បារី

ការជក់បារីធ្វើឲ្យលិង្គមិនព្រមឡើងរឹងដោយសារតែសរសៃឈាមរួមតូច។ វានឹងបង្កើតជាកំណកឈាម និងជាតិខ្លាញ់ដែលកកជាប់នឹងសរសៃឈាម ដែលជាហេតុនាំឲ្យសរសៃឈាមទាំងនោះរួមតូចរហូតដល់លិង្គមិនអាចធ្វើការកើត។ 

គ្រឿងស្រវឹង

ការញ៉ាំគ្រឿស្រវឹងតិចតួចបំផុតអាចធ្វើឲ្យប្រព័ន្ធសរសៃប្រសាទរងការប៉ះពាល់បាន។ សញ្ញាជាច្រើនដែលបញ្ជូនចេញពីខួរក្បាលទៅសរសៃឈាមក្នុងលិង្គក៏ត្រូវបានរំខានដោយសារតែរឿងនេះដែរ។ ដូច្នេះចំណង់ផ្លូវភេទនឹងត្រូវថយចុះ។ យ៉ាងណាមិញ ទោះបីជាអ្នកខំប្រឹងឲ្យលិង្គរឹងហើយក៏ដោយ វាក៏នឹងមិនអាចធ្វើឲ្យអ្នកសប្បាយចិត្តដែរ។ 

ការប្រើថ្នាំ

តើអ្នកចូលចិត្តជក់ថ្នាំជក់ដែរទេ? ការប្រើប្រាស់ថ្នាំញៀនច្រើនពេកអាចបណ្តាលឲ្យមានបញ្ហាចំពោះសុខភាព ហើយក្នុងនោះក៏មានលិង្គមិនព្រមឡើងរឹងដែរ។ បញ្ហាបេះដូង សម្ពាធឈាមមិនទៀងទាត់ និងខ្លាចខុសទំនងសុទ្ធតែជាជំងឺបណ្តាលមកពីការប្រើថ្នាំខុសក្បួន។ 

ស្រ្តេស

ស្រ្តេសអាចធ្វើឲ្យអ្នកលែងសប្បាយចិត្ត បំផ្លាញចំណង់ផ្លូវភេទ និងមិនអាចឲ្យលិង្គឡើងរឹងបានទេ។ ស្រ្តេសអាចប៉ះពាល់ដល់ប្រព័ន្ធរបត់ឈាមរត់ និងកាត់បន្ថយលំហូរឈាមទៅលិង្គបាន។ នេះដោយសារតែអ័រម៉ូន Cortisol ដែលចេញច្រើនក្នុងពេលស្រ្តេស។ 

ធាត់ជ្រុល

ការធាត់ជ្រុលមានទំនាក់ទំនងនឹងការបង្កើតជាតិខ្លាញ់កក់ជាប់ប្រព័ន្ធសរសៃឈាម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)វានឹងបង្កឲ្យស្ទះដល់ចរន្តឈាម ជាពិសេសឈាមមិនអាចផ្គត់ផ្គង់នៅតំបន់លិង្គគ្រប់គ្រាន់ រហូតដល់លិង្គមិនអាចឡើងរឹងបាន ហើយខ្សោយផ្លូវភេទទៀត។ 

បើសិនជាអ្នកកំពុងតែមានបញ្ហាលិង្គមិនព្រមឡើងរឹង ហើយមិនដឹងអំពីមូលហេតុរបស់វា យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យទៅ៕

Loading...