មានមនុស្សច្រើនណាស់ដែលចាប់ផ្តើមបារម្ភនៅពេលជង្គង់របស់ពួកគាត់កើតចេញជាសម្លេងផោះៗនៅពេលធ្វើចលនា។ ករណីភាគច្រើន ការចេញជាសម្លេងបែបនេះមិនបញ្ជាក់ថាមានអ្វីជាបញ្ហាកើតឡើងនោះទេ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែបើសិនជាការចេញជាសម្លេងបែបនេះកើតឡើងជាមួយនឹងការឈឺ ឬហើម ទើបជាពេលត្រូវការព្យាបាល។
តើសម្លេងក្នុងសន្លាក់នេះកើតឡើងដូចម្តេចទៅ?
នៅពេលយើងអាយុកាន់តែច្រើន ឆ្អឹងខ្ចីដែលគ្របពីលើចុងឆ្អឹងក្នុងសន្លាក់អាចនឹងលូតលាស់ធំជាងមុន។ នៅពេលយើងឈរ ឬអង្គុយចោងហោង ដែលធ្វើឲ្យចេញជាសម្លេងក្នុងសន្លាក់ជង្គង់បែបនេះ ដោយសារតែឆ្អឹងខ្ចីនៃឆ្អឹងទាំងពីរក្នុងសន្លាក់ជង្គង់កកិត ប៉ះគ្នា។ សម្លេងនេះក៏អាចកើតចេញពីសរសៃចងឆ្អឹងក្នុងសន្លាក់ជង្គង់ដែរ។
ខណៈពេលដែលអាយុកាន់តែច្រើន ជាតិឧស្ម័នអាចនឹងកើនឡើងក្នុងតំបន់ជុំវិញសន្លាក់ បង្កើតបានបានជាពពុះតូចៗក្នុងទឹកសន្លាក់ជង្គង់។ នៅពេលអ្នកបត់ជង្គង់ ពពុះទាំងនោះអាចនឹងបែក ហើយសរសៃចងឆ្អឹងអាចនឹងប៉ះគ្នានឹងពពុះនោះ បង្កើតបានជាសម្លេងឡើងតែម្តង។ រឿងនេះគឺជារឿងធម្មតាទេ ហើយវាក៏កើតឡើងលើមនុស្សគ្រប់គ្នាដែរ។
ពេលដែលអ្នកត្រូវបារម្ភ
បើសិនជាមានការលាន់សម្លេងក្នុងសន្លាក់ជង្គង់ដែលធ្វើឲ្យឈឺចាប់ ឬហើម វាអាចជាសញ្ញាមួយនៃ៖
- រហែកទ្រនាប់ទ្រក្នុងជង្គង់ដែលវាកើតឡើងភ្លាមៗ ការប៉ះទង្គិចស្រួចស្រាវដូចជាការរមួលខ្លួនក្នុងពេលលេងកីឡា
- ការមានរបួស ឬរហែកឆ្អឹងខ្ចី(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការប្រះជង្គង់ ឬមានជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់៕