ការដកដង្ហើម គឺចាំបាច់ណាស់ដើម្បីយើងអាចរស់នៅបានតាមរយៈការស្រូបយកអុកស៊ីសែនគ្រប់គ្រាន់ចូលក្នុងរាងកាយដើម្បីដំណើរការមុខងារប្រក្រតីនៃសរីរាង្គផ្សេងៗ។ (អាន ៖ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ? ) ហើយពិតណាស់នេះជាហេតុផលដ៏សំខាន់បំផុតមួយដែលយើងគួរព្យាយាមធ្វើយ៉ាងណារក្សាអោយបាននូវមុខងារសួតត្រឹមត្រូវល្អប្រសើរ។ វិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់បំផុតមួយដើម្បីរក្សាសុខភាពសួតល្អប្រសើរ គឺការជ្រើសរើសរបបអាហារបានត្រឹមត្រូវ និងហាត់ប្រាណជាប្រចាំ។ ថាតើអាហារបែបណាទៅដែលល្អសម្រាប់សុខភាពសួត? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីរក្សាសុខភាពសួតជួយអោយការដកដង្ហើមមានលក្ខណៈប្រសើរឡើង ៖
១. ខ្ញី
មានលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយទប់ស្កាត់ផ្លូវដង្ហើមពីការស្ទះ។ ការទទួលទានខ្ញីអាចផ្ដល់អត្ថប្រយោជន៍គួរអោយកត់សម្គាល់ ជាពិសេសប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាឆ្លងរោគផ្លូវដង្ហើមផ្នែកខាងលើ។ ដូច្នេះដើម្បីអាចដកដង្ហើមបានស្រួល អ្នកគួរទទួលទានតែខ្ញី។
២. ផ្លែទទឹម
ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងអាស៊ីត ellagic ដែលមានប្រសិទ្ធិភាពជួយពន្យឺតការលូតលាស់នៃដុំសាច់ និងទប់ស្កាត់ការរីករាលដាលនៃកោសិកាមហារីកសួត។
៣. រមៀត
នោះក៏ព្រោះតែរមៀតមានផ្ទុកសារធាតុ curcumin និងលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយបង្កើនសមត្ថភាពមុខងារនៃប្រព័ន្ធផ្លូវដង្ហើម។ ការទទួលទានរមៀតក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួតផងដែរ។
៤. ទឹក
ក៏ដូចទៅនឹងផ្នែកផ្សេងទៀតនៃរាងកាយដែរ សួតត្រូវការជាតិទឹកគ្រប់គ្រាន់ដើម្បីរក្សាបាននូវសុខភាពល្អជៀសផុតពីបញ្ហាផ្សេងៗ។ សួតស្ងួតងាយនឹងទទួលរងការរលាក ហើយមិនអាចដំណើរការមុខងារបានត្រឹមត្រូវ។ ដូច្នេះចូរព្យាយាមទទួលទានទឹកអោយបានយ៉ាងហោចណាស់ពី ៨ ទៅ ៩ កែវក្នុងមួយថ្ងៃ។
៥. ផ្កាខាត់ណាខៀវ
មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន C និងសារធាតុក្លរ៉ូភីលដែលជួយបន្សាបជាតិពុល និងទប់ស្កាត់ហានិភ័យនៃជំងឺមហារីកសួតគួរអោយកត់សម្គាល់។
៦. ស្ពៃក្ដោប
ក៏មិនខុសពីផ្កាខាត់ណាខៀវដែរ ស្ពៃក្ដោបជាប្រភេទបន្លែ Cruciferous ដែលមានប្រសិទ្ធិភាពជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួត និងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយទប់ស្កាត់ជំងឺពាក់ព័ន្ធផ្លូវដង្ហើមផ្សេងៗ។
៧. ផ្លែប៉ោម
ជាប្រភពដ៏ប្រសើរនៃអាស៊ីត phenolic និងសារធាតុ flavonoids ដែលជួយអោយសួតមានសុខភាពល្អ ហើយសកម្មជៀសផុតពីបញ្ហាផ្សេងៗ។ ដូច្នេះការទទួលទានផ្លែប៉ោមនឹងជួយអោយអ្នកដកដង្ហើមបានស្រួល។
៨. គ្រាប់ធញ្ញជាតិ
មានផ្ទុកជាតិម៉ាញ៉េស្យូមនិងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលប្រសើរសម្រាប់សុខភាពសួត។ ការទទួលទានគ្រាប់ធញ្ញជាតិមួយក្ដាប់ដៃពេញអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺហឺត ព្រមទាំងបញ្ហាផ្លូវដង្ហើមជាច្រើនផ្សេងទៀត៕