ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍ដែលអ្នកអាចទទួលបានពីផ្លែចេក។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. នៅពេលដែលអ្នកពិសារផ្លែចេកនេះចំនួនមួយផ្លែក្នុងមួយថ្ងៃ នោះវានឹងអាចជួយការពារក្រពះអ្នកឲ្យមានសុខភាពល្អ មិនងាយកើតមានបញ្ហាឡើយ។
  2. នៅក្នុងផ្លែចេកនេះ មានផ្ទុកសារធាតុដែលអាចជួយឲ្យរាងកាយអ្នកអាចបញ្ចេញជាតិពុលចេញមកក្រៅតាមរយៈការបត់ជើងតូច។ ដូចនេះ អ្នកអាចញ៉ាំមួយថ្ងៃចំនួនមួយផ្លែបាន។
  3. ក្រោយពេលដែលអ្នកញ៉ាំចេកនេះរួច អ្នកនឹងមិនសូវមានអារម្មណ៍ថាឃ្លាននោះទេ។ ដូចនេះ អ្នកនឹងមិនសូវពិសារអាហារច្រើនដែលអាចធ្វើឲ្យអ្នកធាត់ឡើយ។
  4. ក្រោយពេលដែលអ្នកបរិភោគចេកនេះរួច វានឹងជួយធ្វើឲ្យក្រពះអ្នករំលាយអាហារបានល្អ។ ជាហេតុដែលធ្វើឲ្យអ្នកមិនងាយប្រឈមមុខនឹងជំងឺទល់លាមកនោះទេ។
  5. នៅក្នុងចេកនេះ មានសារធាតុដែលអាចជួយរំលាយជាតិខ្លាញ់ក្នុងរាងកាយអ្នក។ ដូចនេះ អ្នកនឹងមិនងាយប្រឈមមុខនឹងមានផ្ទុកជាតិខ្លាញ់ខ្ពស់ក្នុងរាងកាយនោះទេ។
  6. ក្រោយពេលដែលអ្នកពិសារចេករួច វានឹងអាចជួយបំបាត់អារម្មណ៍នឿយហត់។ ម្យ៉ាងទៀត បើអ្នកតែងឈឺសាច់ដុំក្រោយហាត់ប្រាណរួច អ្នកក៏អាចញ៉ាំចេកនេះដែរ នោះវានឹងអាចធ្វើឲ្យអ្នកបាត់នូវអាការៈឈឺទាំងនោះ។
  7. ប្រសិនជាអ្នកមានអារម្មណ៍ស្មុគស្មាញ អ្នកអាចពិសារចេកនេះបាន ព្រោះវាអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងសប្បាយចិត្តបានក្រោយពេលដែលញ៉ាំរួច។
  8. បើអ្នកគេងមិនលក់ អ្នកអាចពិសារចេកចំនួនមួយផ្លែមុនចូលគេងបាន នោះអ្នកនឹងអាចគេងលក់ស្រួលជាមិនខានឡើយ។
  9. នៅក្នុងចេកនោះក៏មានផ្ទុកសារធាតុដែលអាចជួយបញ្ចុះសម្ពាធឈាមអ្នកផងដែរ។ ដូចនេះ អ្នកដែលមានជំងឺទឹកនោមផ្អែម អាចបរិភោគផ្លែចេកនេះបាន។
  10. ជាតិស្ករក្នុងរាងកាយអ្នកនឹងមានលំនឹងក្រោយពេលដែលអ្នកពិសារចេកចំនួនមួយផ្លែក្នុងមួយថ្ងៃ។
  11. ប្រសិនជាអ្នកមានជំងឺខ្វះឈាម ចេកនេះក៏អាចជួយអ្នកបានដែរ ដោយជួយប៉ូវឲ្យឈាមអ្នកគ្រប់វិញ។
  12. ផ្លែចេកនេះ នឹងអាចជួយធ្វើឲ្យភ្នែកអ្នកភ្លឺបាន មិនងាយម្ញូបនោះទេ។ ជាពិសេស អ្នកដែលមានភ្នែកតែងតែស្ងួត ក៏ចេកនេះអាចជួយបានដែរ។
  13. ផ្លែចេក នឹងអាចជួយរាងកាយអ្នកឆាប់ស្រូបយកកាល់ស្យូមបាន។ ដូចនេះ ឆ្អឹងអ្នកនឹងមានភាពរឹងមាំផងដែរ។
  14. ក្រោយពេលដែលអ្នកញ៉ាំផ្លែចេកនេះរួច នោះអ្នកនឹងអាចមានកម្លាំងពេញខ្លួន ដើម្បីបំពេញការងារ ដោយធ្វើឲ្យការងារអ្នកអាចទទួលបានផលខ្ពស់ផងដែរ។
  15. ជំងឺផ្សេងៗ និងជំងឺមហារីកនឹងឃ្លាតឆ្ងាយពីអ្នក ក្រោយពេលដែលអ្នកពិសារផ្លែចេកចំនួនមួយជារៀងរាល់ថ្ងៃ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)