ម្ទេសផ្លោកជាបន្លែមួយប្រភេទដែលមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ជួយដល់រាងកាយឲ្យរក្សាបាននូវសុខភាពល្អរឹងមាំ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្វីដែលសំខាន់នោះ គឹបន្លែមួយនេះងាយនឹងរកទិញបាន ហើយសម្បូរណាស់នៅក្នុងប្រទេសកម្ពុជា។ ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងធ្លាប់ទទួលទានម្ទេសផ្លោក ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ដ៏ប្រសើររបស់វាចំពោះសុខភាពឡើយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗនៃការទទួលទានម្ទេសប្លោក ហើយចំពោះអ្នកដែលមិនចូលចិត្តញ៊ាំបន្លែនេះក៏ប្រហែលនឹងប្ដូរចិត្តដែរ បន្ទាប់ពីអានអត្ថបទនេះរួច ៖

១. ជួយឱ្យស្រកទម្ងន់

ម្ទេសប្លោកជាប្រភពដ៏ប្រសើរនៃជាតិសសៃនិងជាតិទឹកដែលធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរបន្ទាប់ពីទទួលទាន។ លើសពីនេះទៅទៀតបន្លែនេះក៏មានប្រសិទ្ធិភាពធ្វើឱ្យប្រព័ន្ធរំលាយអាហារកាន់តែមានភាពសកម្មជាងមុនផងដែរ។

២. ព្យាបាលអាការៈឈឺសសៃ

ម្ទេសប្លោកមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ និងជួសជុលសសៃប្រសាទដែលខូចខាតកាត់បន្ថយការឈឺចាប់។

៣. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

តើអ្នកឆាប់ផ្ដាសាយឬឧស្សាហ៍ឈឺគ្រុនផ្ដាយសាយណាស់មែនទេ? នោះក៏ព្រោះតែអ្នកមានប្រព័ន្ធភាពស៊ាំខ្សោយហើយ! គួរធ្វើយ៉ាងណាទៅ? មិនពិបាកឡើយ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមម្ទេសប្លោកក្នុងរបបអាហារប្រចាំថ្ងៃ។ ម្ទេសប្លោក គឺមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុដ៏សំខាន់មួយជួយពង្រឹងធ្វើឲ្យប្រព័ន្ធភាពស៊ាំកាន់តែប្រសើរឡើង។

៤. ទប់ស្កាត់ជំងឺខ្សោយតម្រងនោម

ម្ទេសប្លោកជាប្រភពដ៏ប្រសើរនៃសារធាតុ folate វីតាមីន C វីតាមីន B6 និងជាតិសសៃដែលមានប្រសិទ្ធភាពបន្សាបជាតិពុលចេញពីរាងកាយទាំងមូល រួមទាំងតម្រងនោម។ លើសពីនេះទៅទៀតម្ទេសផ្លោកក៏មានផ្ទុកសម្បូរទៅដោយសារធាតុ lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលបំផុតមួយជួយរក្សាសុខភាពតម្រងនោមល្អប្រសើរ ហើយទប់ស្កាត់ជំងឺខ្សោយតម្រងនោមផងដែរ។

៥. ល្អសម្រាប់សុខភាពភ្នែក

ម្ទេសប្លោក ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន A ដែលចាំបាច់សម្រាប់សុខភាពភ្នែកល្អមើលឃើញបានច្បាស់។

៦. កាត់បន្ថយទប់ស្កាត់ការរលាកក្នុងរាងកាយ

ម្ទេសប្លោក មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលមួយហៅថា capsaicin ដែលជួយគ្រប់គ្រង ឬទប់ស្កាត់ការរលាកក្នុងរាងកាយ ដូច្នេះហានិភ័យនៃជំងឺផ្សេងៗដែលទាក់ទងជាមួយការរលាកនឹងត្រូវបានកាត់បន្ថយ។

៧. បន្សាបជាតិពុលក្នុងរាងកាយ

ម្ទេសប្លោក មានផ្ទុកនូវជាតិសសៃ និងសមាសធាតុស្ពាន់ធ័រដែលជួយកម្ចាត់ជាតិពុលផ្សេងៗចេញពីក្នុងរាងកាយទាំងមូល។

៨. ល្អសម្រាប់ប្រព័ន្ធសសៃប្រសាទ

វីតាមីន B6 ឬ pyridoxine ដែលមាននៅក្នុងម្ទេសប្លោក គឺសំខាន់ណាស់សម្រាប់ការអភិវឌ្ឍនិងដំណើរការមុខងារខួរក្បាលត្រឹមត្រូវតាមប្រក្រតី។ សារធាតុចិញ្ចឹមនេះជួយរាងកាយផលិតសារធាតុ neurotransmitters ដែលទទួលខុសត្រូវសម្រួលដល់រាល់កោសិកាក្នុងខួរក្បាលឱ្យធ្វើការដឹកនាំបញ្ចូនសញ្ញាឆ្លងកាត់គ្នាទៅវិញទៅមកយ៉ាងសកម្ម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង