បញ្ហាដ៏ធំបំផុតមួយនៃការមានផ្ទៃពោះនោះគឺថា រដូវនៅតែបន្តមកព្រមមកធម្មតាវិញយូរ។ ប៉ុន្តែតើមានអ្វីកើតឡើងទៅនៅពេលវាត្រឡប់មកវិញក្រោយពីសម្រាលកូនរួច? យ៉ាងណាមិញ ការត្រឡប់មកវិញរបស់វដ្តរដូវមានលក្ខណៈខុសៗគ្នាទៅតាមស្រ្តីម្នាក់ៗ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកខ្លះអាចនឹងសំណាងដោយមករដូវតិចៗដោយមិនមានការឈឺចាប់អ្វីទាំងអស់។ ប៉ុន្តែខ្លះទៀតមិនសំណាងបែបនេះទេ ដោយអាចមានការឈឺចាប់ ឬមករដូវដោយសរុបតែម្តង។ ការមករដូវច្រើនៗក្រោយពីសម្រាលកូនរួចគឺជាក្តីបារម្ភមួយសម្រាប់ស្រ្តីភាគច្រើនតែម្តង។

រាងកាយរបស់ស្រ្តីត្រូវឆ្លងការការប្រែប្រួលរបស់អ័រម៉ូនជាច្រើនទាំងមុន និងក្រោយពេលមានផ្ទៃពោះ។ នៅពេលរាងកាយត្រៀមខ្លួនសម្រាប់បំបៅដោះកូន ការប្រែប្រួលជាច្រើនទាក់ទងនឹងរឿងនេះក៏អាចប៉ះពាល់ដល់វដ្តរដូវអ្នកដែរ។ ប៉ុន្តែរឿងនេះមិនមែនជាក្តីបារម្ភដ៏សំខាន់នោះទេ។ 

បើសិនជាក្នុងស្បូននៅមានសល់កំទិចសុកតូចមួយ វាប្រហែលជាអាចបណ្តាលឲ្យធ្លាក់ឈាមច្រើនៗបាន។ រឿងនេះច្រើនតែកើតឡើងក្នុងរយៈពេលពីរបីថ្ងៃដំបូងក្រោយសម្រាលរួច។ កាលណាមានសល់កំទិចសុកបែបនេះ អ្នកប្រហែលជាសម្គាល់ឃើញមានការឈឺក្នុងពោះបែបរមួលៗដែរ។ បើសិនជាមិនយកកំទិចសុកនេះចេញទេ អ្នកនឹងមានការធ្លាក់ឈាមច្រើនៗ ក្តៅខ្លួន មិនសូវមានទឹកដោះ និងហូរទឹករំអិលតាមទ្វារមាស ព្រមទាំងអាការៈផ្សេងៗទៀត។ 

ពេលខ្លះ មូលហេតុនេះមិនទាក់ទងនឹងការសម្រាលកូនឡើយ។ ការដែលមានដុំប៉ូលីព ឬដុំសាច់ក្នុងស្បូនដុះក្នុងជញ្ជាំងស្បូនក៏អាចជាដើមហេតុមួយដែរ។ ករណីដ៏កម្រនោះគឺថា ជំងឺ Adenomyosis ដែលវាជាដុំសាច់មួយដុះជាប់ក្នុងជញ្ជាំងស្បូន ឬមានជំងឺ Endometriosis ក៏អាចបង្កជាការធ្លាក់ឈាមរដូវច្រើនៗដែរ។ 

ទោះបីជាស្រ្តីភាគច្រើនធ្លាប់មានអាការៈធ្លាក់ឈាមរដូវច្រើនៗក្រោយសម្រាលកូនរួចក៏ដោយ យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យបើសិនជាអ្នកបារម្ភអំពីរឿងនេះខ្លាំង។ ការដែលហត់នឿយលឿនពេក និងមានអារម្មណ៍អស់កម្លាំងក្នុងពេលមករដូវម្តងៗប្រហែលជាមិនមែនអាការៈដ៏ល្អឡើយ។ ការមករដូវច្រើនៗអាចធ្វើឲ្យអ្នកខ្វះគ្រាប់ឈាមបាន។ បើសិនជាវដ្តរដូវនេះធ្វើឲ្យអ្នកមិនអាចធ្វើការងារប្រចាំថ្ងៃបាន យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ពេលនោះគ្រូពេទ្យនឹងពិនិត្យ និងវាយតម្លៃទៅលើសស្ថានភាពអ្នកដោយយោងទៅតាមអាការៈនៃការធ្លាក់ឈាមរដូវនេះដែរ៕