មានអាហារមួយចំនួនដែលស្រ្តីមានផ្ទៃពោះមិនគួរញ៉ាំ ព្រោះតែវាអាចធ្វើឲ្យអ្នកមានជំងឺ ឬបង្កគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃបាន។ ចូរប្រាកដថា អ្នកបានដឹងអំពីការពិតសំខាន់ៗអំពីអាហារដែលអ្នកគួរតែចៀសវាងហើយក្នុងពេលមានផ្ទៃពោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែពេលនេះ ខ្ញុំសូមបកស្រាយនូវហេតុផលមួយដែលស្រ្តីមានផ្ទៃពោះត្រូវតែចៀសវាងការញ៉ាំសាច់ឆៅដូចតទៅ។
មូលហេតុធំបំផុតដែលត្រូវចៀសវាងការញ៉ាំសាច់ឆៅនោះគឺថា សាច់ឆៅអាចបង្កជាជំងឺ Toxoplasmosis ដែលវាបង្កឡើងដោយប៉ារ៉ាសិតមួយប្រភេទដែលមានក្នុងដី លាមកឆ្មា និងទឹកមិនស្អាត។ បើសិនជាអ្នកមានផ្ទៃពោះ ជំងឺនេះអាចបណ្តាលឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កូនក្នុងផ្ទៃ ប៉ុន្តែយកល្អគួរតែចាំថា ជំងឺ Toxoplasmosis កម្រកើតមានលើស្រ្តីមានផ្ទៃពោះណាស់។
បើសិនជាអ្នកមានអារម្មណ៍ថា អ្នកកំពុងតែប្រឈមមុខនឹងជំងឺនោះ ចូរពិគ្រោះជាមួយគ្រូពេទ្យ ឬឆ្មបចុះ។ បើសិនជាអ្នកឆ្លងរោគខាងលើខណៈពេលមានផ្ទៃពោះមែននោះ វាក៏មានការព្យាបាលដែរ។
ចូរកុំភ្លេចលាងសម្អាតសម្ភារៈផ្ទះបាយឲ្យបានស្អាតល្អទាំងអស់ក្រោយពីរៀបចាំសាច់ឆៅចម្អិនរួច។ យកល្អគួរតែចាំថា ត្រូវលាង និងសម្ងួតដៃផងក្រោយពីប៉ះពាល់ ឬកាន់សាច់ឆៅ។ ព្រោះថាបើសិនជាអ្នកមិនធ្វើបែបនេះទេ វានឹងជួយចម្លងមេរោគគ្រោះថ្នាក់ដូចជា មេរោគគ្រុនពោះវៀន និងរលាកពោះវៀន ដែលជាហេតុនាំឲ្យពុលចំណីអាហារបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្វីដែលសំខាន់គឺ ចម្អិនសាច់គ្រប់ប្រភេទឲ្យបានឆ្អឹនល្អ រហូតដល់លែងមានស្នាមឈាម ឬពណ៌នៅពណ៌ផ្កាឈូកទៀត។ ចំពោះសាច់ក្នុងបឺហ្គ័រក៏ដូចគ្នាដែរ៕