តាមរយៈការផ្សព្វផ្សាយអំពីចំណីអាហារ និងអាហារបំប៉នដែលដាក់លក់លើទីផ្សារ អ្នកអាចនឹងគិតថា វាអាចព្យាបាល និងជួយដោះស្រាយអ្វីៗកាន់តែល្អចាប់ពីបង្កើនការចងចាំ រហូតដល់បង្កើនសមត្ថភាពខួរក្បាល។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែសំណួរពិតប្រាកដនោះគឺថា តើអ្វីដែលគេនិយាយនោះពិតជាត្រឹមត្រូវដែរឬអត់?
រាងកាយរបស់មនុស្សត្រូវបានបង្កើតឡើងទៅតាមអាយុកាល ហើយវាក៏ជាប្រធានបទមួយដែលត្រូវទទួលយកផងដែរ។ ប៉ុន្តែអ្វីជាដំណឹងល្អនោះគឺថា ឱកាសនៃការថែរក្សាខួរក្បាលកាន់តែខ្លាំងនោះគឺយើងជ្រើសរើសអាហារញ៉ាំរាល់ថ្ងៃបានត្រឹមត្រូវ។ ខាងក្រោមនេះគឺជាឧទាហរណ៍ស្រាប់នៃអាហារដែលជួយបង្កើនថាមពលរបស់ខួរក្បាល៖
- ជាតិកាហ្វេអ៊ីនជួយបង្កើនភាពដាសស្មារតីកាន់តែភ្លឺស្វាង និងការផ្ចង់អារម្មណ៍ ប៉ុន្តែមានរយៈពេលខ្លះ។ ជាតិកាហ្វេអ៊ីនច្រើនតែមានក្នុងស្ករសូកូឡា តែ កាហ្វេ ភេសជ្ជៈប៉ូវកម្លាំង និងថ្នាំមួយចំនួន។
- ជាតិផ្អែមអាចជំរុញដល់ស្មារតីរបស់ខួរក្បាលបាន ព្រោះវាជាប្រភពដំបូងគេតែមួយគត់នៃចំណីរបស់កោសិកាខួរក្បាល។ បើសិនជាអ្នកចង់បង្កើនការចងចាំរយៈពេលខ្លី ឬបង្កើនថាមពលខួរក្បាល ចូរព្យាយាមញ៉ាំរបស់អ្វីផ្អែមៗដូចជា ទឹកក្រូចច្របាច់មួយកែវជាដើម ប៉ុន្តេញ៉ាំច្រើនពេកអាចនាំឲ្យឡើងទម្ងន់បាន។
- ការញ៉ាំអាហារពេលព្រឹកអាចបង្កើនការចងចាំរយៈពេលខ្លីបាន ដូច្នេះកុំតមអាហារពេលព្រឹកឲ្យសោះ។
- ប្រភពអូមេហ្គាបីដែលមានក្នុងត្រីមានប្រយោជន៍ណាស់ចំពោះខួរក្បាល និងបេះដូង ហើយវាក៏កាត់បន្ថយជំងឺភ្លេចភ្លាំងបានផងដែរ។
- ការញ៉ាំគ្រាប់ធញ្ញជាតិ និងផ្លែឈើនឹងជំរុញដល់សុខភាពបេះដូង និងខួរក្បាល ព្រោះវាទៅកាត់បន្ថយការប្រឈមនឹងការកើតជាកំណកក្នុងជញ្ជាំងសរសៃឈាម ដូច្នេះចរន្តឈាមនឹងរត់ទៅខួរក្បាលកាន់តែល្អ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ញ៉ាំផ្លែបឺរីពណ៌ខៀវឲ្យបានច្រើន ព្រោះវាសម្បូរទៅដោយអង់ទីអុកស៊ីដង់ដែលល្អចំពោះស្បែកផង និងសុខភាពផ្សេងៗទៀតផង។ ការសិក្សាបានឲ្យដឹងថា អង់ទីអុកស៊ីដង់របស់ផ្លែឈើមួយនេះជួយកាត់បន្ថយឥទ្ធិពលជំងឺទាក់ទងនឹងការចាស់ជាពិសេសជំងឺភ្លេចភ្លាំងពេលចាស់ជរាតែម្តង៕