តាមការសិក្សាថ្មីមួយរបស់អង់គ្លេសបានរកឃើញថា ការចូលរួមព្រឹត្តិការណ៍ប្រគុំតន្រ្តីផ្សាយផ្ទាល់អាចកាត់បន្ថយកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍បាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្លងតាមសេចក្តីរាយការណ៍ពី Telegraph បានឲ្យដឹងថា មនុស្សដែលគេធ្វើតេស្តនោះទាំងមុននឹងក្រោយពេលធ្វើតេស្ត ត្រូវបានគេវាស់កម្រិតអ័រម៉ូន Cortisol ដែលវាជាអ័រម៉ូនមួយប្រភេទដែលរាងកាយផលិតក្នុងពេលរាងកាយ និងផ្លូវចិត្តមានភាពតានតឹង។ ក្នុងពេលនោះដែរ ពួកគេត្រូវបានឲ្យចូលរួមមើលការប្រគុំតន្រ្តីកន្ត្រាក់អារម្មណ៍មួយ។
ក្នុងពេលពួកគេមើលការប្រគុំតន្រ្តីបាន មួយម៉ោងរួចមក គេក៏ធ្វើតេស្តម្តងទៀត ហើយលទ្ធផលរកឃើញថា កម្រិតអ័រម៉ូន Cortisol មានការថយចុះ។ ទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលនេះនៅតែរក្សាបានដដែលដោយមិនខ្វល់ថាពួកគេអាយុប៉ុន្មាន ធ្លាប់ស្តាប់ចម្រៀង ឬការសម្តែងដូចម្តេចឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ហេតុដូច្នេះហើយទើបធ្វើឲ្យ រាល់ការប្រគុំតន្រ្តីទាំងអស់មានការទាក់ទាញអារម្មណ៍អ្នកចូលរួមទស្សនាយ៉ាងច្រើន៕