លែត្របែកច្រើនតែត្រូវបានគេរកឃើញនៅក្នុងប្រទេសអាស៊ី ប៉ុន្តែដោយសារតែវាមានប្រយោជន៍ចំពោះសុខភាពច្រើន ដូច្នេះមនុស្សទូទាំងពិភពលោកយល់ថាវាជាផ្លែឈើដ៏អស្ចារ្យទៅវិញ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះដើម្បីចង់ដឹងថាវាមានប្រយោជន៍អ្វីខ្លះនោះ ចូរតាមដានជាមួយខ្ញុំដូចខាងក្រោមនេះ៖

  • អ្នកស្រាវជ្រាវបានបង្ហាញថា ការញ៉ាំផ្លែត្របែកអាចជួយកាត់បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២បាន ហើយក៏ជួយសម្រួលដល់កម្រិតជាតិស្ករក្នុងឈាមកុំឲ្យឡើងខ្ពស់លើអ្នកជំងឺទឹកនោមផ្អែមស្រាប់ដែរ។
  • ប្រយោជន៍មួយទៀតនៃការញ៉ាំផ្លែត្របែកគឺថា វាអាចជួយកាត់បន្ថយសម្ពាធឈាមបាន ព្រមទាំងជាតិខ្លាញ់ទៀតផង នៅពេលញ៉ាំផ្លែឈើនេះជាទៀងទាត់។ 
  • ផ្លែត្របែកមានវីតាមីន A ខ្ពស់ ដូច្នេះវាពិតជាល្អចំពោះសុខភាពភ្នែក ហើយក៏ជួយកាត់បន្ថយការកើតជំងឺភ្នែក Macular Degeneration ភ្នែកឡើងបាយ និងបញ្ហាភ្នែកផ្សេងៗទៀត។ 
  • ការសិក្សាបង្ហាញថា វត្តមានរបស់វីតាមីន C, Lycopene និង Quercetin មានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងការលូតលាស់របស់កោសិកាមហារីក។ ការញ៉ាំផ្លែឈើមួយនេះទៀងទាត់ក៏ត្រូវបានគេរកឃើញថា ជួយបន្ថយការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាតបានដែរ។ 
  • ផ្លែត្របែកមានជាតិទងដែងខ្ពស់ ដែលអាចជួយសម្រួលដល់ការរំលាយអាហារ ជាពិសេសជួយឲ្យក្រពេញទីរ៉ូអ៊ីតគ្រប់គ្រងការបឺតស្រូបអាហារ និងការផលិតអ័រម៉ូនរបស់ខ្លួនបានយ៉ាងល្អ។ 
  • បើសិនជាអ្នកកំពុងតែស្វែងរកអាការដែលល្អចំពោះសុខភាពផ្លូវចិត្តនោះ អ្នកគួរតែញ៉ាំផ្លែត្របែកទៅ ព្រោះថាវាមានវីតាមីន B3 និង B6។ វីតាមីន B3 អាចជួយដល់មុខងារឆ្លាតវ៉ៃ ព្រមទាំងបង្កើនលំហូរឈាមក្នុងខ្លួនទៀត។ វីតាមីន B6 ជាជីវជាតិដ៏សំខាន់ក្នុងការបំពេញមុខងាររបស់សរសៃប្រសាទ និងខួរក្បាល។ សរុបទៅ ការញ៉ាំត្របែកទៀងទាត់នឹងជួយសម្រុញមុខងារផ្លូវចិត្តបានយ៉ាងល្អ។ 
  • ដោយសារតែត្របែកមានជាតិសរសៃខ្ពស់ ដូច្នេះវានឹងជួយដល់ប្រព័ន្ធរំលាយអាហារធ្វើការកាន់តែល្អ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) វាក៏អាចជួយព្យាបាលការទល់លាមក និងជំងឺផ្សេងៗទៀតដែលទាក់ទងនឹងបញ្ហានៃការរំលាយអាហារផងដែរ៕