យើងទាំងអស់គ្នាសុទ្ធតែអាចប្រឈមមុខនឹងបញ្ហាស្ទះសសៃឈាមដែលបង្កើនហានិភ័យនៃជំងឺផ្សេងៗគួរអោយព្រួយបារម្ភ រួមបញ្ចូលទាំងជំងឺស្ទះសសៃឈាមបេះដូង និងជំងឺដាច់សសៃឈាមខួរក្បាល។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហាស្ទះសសៃឈាមជាញឹកញយបណ្ដាលមកពីរបៀបនៃការរស់នៅមិនត្រឹមត្រូវ ដោយសារកង្វះសកម្មភាពរាងកាយ និងរបបអាហារគ្មានសុខភាពល្អ។ ជាតិខ្លាញ់និងកូឡេស្តេរ៉ូលអាចប្រមូលផ្ដុំនៅក្នុងសសៃឈាមដែលបណ្ដាលឱ្យសសៃឈាមរួមតូចកកស្ទះបង្កជាជំងឺស្ទះសសៃឈាមដែលនឹងកាត់បន្ថយលំហូរឈាមនៅក្នុងសសៃឈាមអាកទែ។ ប៉ុន្តែកុំបារម្ភ! ក៏ព្រោះអ្នកអាចសម្អាតសសៃឈាមបានយ៉ាងមានប្រសិទ្ធិភាពដោយគ្រាន់តែផ្លាស់ប្ដូររបៀបរបបនៃការរស់នៅនិងរបបអាហារប្រចាំថ្ងៃ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផ្លែឈើមួយចំនួនដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីសម្អាតសសៃឈាម ៖
១. ផ្លែបឺរ
ទោះបីផ្លែបឺរមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ ប៉ុន្តែជាប្រភេទនៃជាតិខ្លាញ់ល្អ ហើយអាចជួយធ្វើឲ្យកម្រិតជាតិកូឡេស្តេរ៉ូលល្អមានភាពប្រសើរឡើងដោយកាត់បន្ថយកម្រិតនៃជាតិកូឡេស្តេរ៉ូលមិនល្អ។ កម្រិតកូឡេស្តេរ៉ូលត្រឹមត្រូវក្នុងឈាមអាចជួយបំបាត់ការស្ទះក្នុងសសៃឈាម។ ផ្លែបឺរក៏ជាប្រភពនៃវីតាមីន E ដែលអាចបញ្ឈប់អុកស៊ីតកម្មនៃកូឡេស្តេរ៉ូលផងដែរ។ ដូច្នេះចូរព្យាយាមទទួលទានផ្លែបឺរម្ខាងរាល់ថ្ងៃជាប្រចាំដើម្បីជៀសផុតពីបញ្ហាស្ទះសសៃឈាម។
២. ផ្លែទទឹម
ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារសសៃឈាមពីការបំផ្លាញឬខូចខាតនិងរក្សាសុខភាពសសៃឈាមល្អប្រសើរ។ ទទឹមក៏ជួយកាត់បន្ថយជាតិខ្លាញ់ដែលប្រមូលផ្ដុំនៅក្នុងសសៃឈាមអាកទែ។ លើសពីនេះទៅទៀតផ្លែទទឺមជម្រុញការផលិតអុកស៊ីតនីទ្រិកនៅក្នុងរាងកាយ ដើម្បីរក្សាសសៃឈាមពីការស្ទះធ្វើឱ្យឈាមហូរបានស្រួល។ ចូរព្យយាមទទួលទានផ្លែទទឺម ឬទឹកផ្លែទទឺមស្រស់ជាប្រចាំដើម្បីទប់ស្កាត់បញ្ហាស្ទះសសៃ
ឈាម។
៣. ផ្លែទម្លាប់
សារធាតុ polyphenols និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀតដែលមានក្នុងផ្លែទម្លាប់ជួយកាត់បន្ថយជាតិខ្លាញ់ទ្រីគ្លីសេរីដនិងកម្រិតនៃកូឡេស្តេរ៉ូលមិនល្អក្នុងរាងកាយទប់ស្កាត់បញ្ហាស្ទះសសៃឈាម។ ផ្លែឈើនេះក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃផងដែរ។
៤. ផ្លែក្រូច
ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ម៉ាញ៉េស្យូម សារធាតុ folate សារធាតុ pectin សារធាតុ phytosterols វីតាមីន B វីតាមីន A និងប៉ូតាស្យូមដែល
ជួយគ្រប់គ្រងកម្រិតនៃជាតិកូឡេស្តេរ៉ូលទប់ស្កាត់ហានិភ័យនៃបញ្ហាសសៃឈាម
និងជំងឺបេះដូង។ ដូច្នេះចូរព្យាយាមទទួលទានផ្លែក្រូច ឬទឹកក្រូចស្រស់ជាប្រចាំ។
៥. ទំពាំងបាយជូរ
ទំពាំងបាយជូរជួយបង្កើនកម្រិតនៃអុកស៊ីតនីទ្រិកក្នុងឈាមទប់ស្កាត់បញ្ហាឈាមកកកាត់បន្ថយហានិភ័យនៃការគាំងបេះដូង។ លើសពីនេះទៅទៀត សារធាតុប្រឆាំងអុកស៊ីតកម្មដែលមានផ្ទុកក្នុងទំពាំងបាយជូរក៏ជួយកម្ចាត់កូឡេស្តេរ៉ូលមិនល្អដែលរាំងស្ទះសសៃឈាមបង្កបញ្ហាបេះដូងគួរឱ្យព្រួយបារម្ភផងដែរ។
៦. ឪឡឹក
ជាប្រភពដ៏ប្រសើរនៃសារធាតុ lycopene ដែលជួយសម្អាតសសៃឈាមកាត់បន្ថយហានិភ័យនៃជំងឺបេះដូងដោយបញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អ៕