ក្នុងរយៈពេល៣ឆ្នាំខាងមុខ ឆ្នាំទាំង៤ខាងលើនឹងអាចរាប់លុយរាប់មិនអស់រាល់ថ្ងៃ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ឆ្នាំឆ្លូវ

៣ឆ្នាំខាងមុខ មិនថាស្នេហា ការងារ មុខរបរ ឬសុខភាពទេ អ្នកសុទ្ធតែអាចទទួលបានផលល្អទាំងអស់។ ជាពិសេស ការងារអ្នកនឹងអាចមានភាពរីកចម្រើន ដោយមានរឿងល្អមកដល់។ ​ដូចនេះទ្រព្យអ្នកនឹងកើនឡើងជាលំដាប់។

ឆ្នាំរោង

ចាប់ពីឆ្នាំនេះទៅ អ្នកនឹងមានទេវតាសំណាងតាមជួយថែរក្សា ដោយអាចជួយអ្នកឲ្យទទួលបានលាភល្អ។ ម្យ៉ាងទៀតអ្នកក៏អាចមានឱកាសទទួលបានលាភក្រៅដែរ។ ជាពិសេស ការងារអ្នកនឹងអាចមានភាពរីកចម្រើនទៅមុខ ដោយអាចទទួលបានប្រាក់ខែកាន់តែខ្ពស់។

ឆ្នាំខាល

ចាប់ពីឆ្នាំនេះទៅ សំណាងអាក្រក់របស់អ្នកទាំងអស់នឹងរសាត់បាត់អស់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ នឹងអាចទទួលបានជោគជ័យកាន់តែខ្ពស់។ អ្នកអាចក្តោបក្តាប់ឱកាសនេះដើម្បីបណ្តាក់ទុន ដោយអ្នកអាចចំណេញបានច្រើន។

ឆ្នាំច

នៅឆ្នាំក្រោយអ្នកនឹងមានលាភសំណាងកាន់តែល្អ ដោយមានផ្កាយសំណាងរះជិតខ្លួន។ ដូចនេះអ្នកនឹងអាចប្រមូលបានផលច្រើន។ ជាពិសេស អ្នកនឹងអាចមានឱកាសក្លាយជាអ្នកមានបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)