មុនពេលអ្នកចាប់ផ្តើមមានបញ្ហាអ្វីមួយជាប់រហូតដូចជា ការឈឺខ្លួនធម្មតាៗ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យសិននៅពេលមានអាការៈតិចតួច។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) រោគសញ្ញាមួយចំនួនដែលអ្នកមានអាចជាអាការៈរបស់ជំងឺមហារីកដែលទាមទារឲ្យមានការកំណត់រោគវិនិច្ឆ័យពេញលេញជាលើកទីពីរ។ ដូច្នេះខ្ញុំនឹងបង្ហាញអំពីរោគសញ្ញាំជងឺមហារីមួយចំនួនដែលអ្នកគួរតែស្វែងយល់ និងព្យាយាមស្វែងរកជំនួយពីគ្រូពេទ្យមុនពេលវាក្លាយទៅជាកម្រិតធ្ងន់ធ្ងរ។
ផ្លាស់ប្តូរទម្លាប់នៃការបន្ទោបង់
ទម្លាប់នៃការបន្ទោបង់អាចនឹងប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ អាស្រ័យទៅតាមអ្វីដែលអ្នកបានញ៉ាំ និងសកម្មភាពដែលអ្នកបានធ្វើ។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាទម្លាប់នៃការបន្ទោបង់អ្នកកំពុងតែផ្លាស់ប្តូរជាប់រហូតហើយនោះ វាគួរតែដល់ពេលឲ្យពេទ្យពិនិត្យហើយ។ ការប្រែប្រួលជាប់ទៅលើលក្ខណៈរបស់ទារាក ឬមិនបានបន្ទោបង់សោះ អាចជាសញ្ញារបស់មហារីកពោះវៀនធំ។ ការប្រែប្រួលនេះអាចជាសញ្ញាមួយដែលបញ្ជាក់ថា មានដុំសាច់ក្នុងពោះវៀនដែលមិនឲ្យពោះវៀនធ្វើចលនាបាន។ បើសិនជាអ្នកសម្គាល់ឃើញការប្រែប្រួលទាំងនេះ ចូរប្រាកដថា អ្នកមិនបានញ៉ាំអាហារមិនទៀងទាត់ឡើយ។
ក្អកជាប់
ការក្អកគឺជារឿងដែលកើតមានជាញឹកញាប់ ហើយវាអាចមានបាត់ៗ។ វាក៏គ្មានអ្វីត្រូវបារម្ភដែរលុះត្រាតែការក្អកនោះកើតឡើងជាប់ទោះបីជាប្រើថ្នាំលេបហើយក៏ដោយ ឬមានដោយជាមួយឈាមទៀត។ ភាគច្រើនការក្អកមិនមែនជាមហារីកទេ តែវាជាអាការៈមួយរបស់បញ្ហាផ្សេងៗទៀតជាពិសេសមហារីកសួត ឬបំពង់ករតែម្តង។
ឈឺជាប់ដោយមិនមានមូលហេតុ
ការឈឺសាច់ដុំធម្មតាៗមិនអាចជាសញ្ញារបស់ជំងឺមហារីកទែ តែការឈឺចាប់ដែលគ្មានមូលហេតុច្បាស់នោះអាចជាអ្វីដែលគួរបារម្ភណាស់។ បើសិនជាអ្នកមានការឈឺចាប់ជាប់នៅទ្រូង ឬខ្នង ឈឺក្បាល ឬពោះ ចូរព្យាយាមឲ្យពេទ្យពិនិត្យទៅ ព្រោះវាអាចជាសញ្ញាមួយរបស់មហារីកក្រពេញអូវ៉ែ សួត និងខួរក្បាល។
ប្រជ្រុយមានការប្រែប្រួល
មិនមែនប្រជ្រុយទាំងអស់សុទ្ធតែជាសញ្ញារបស់ជំងឺមហារីកស្បែកនោះទេ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យ៉ាងណាមិញ ប្រជ្រុយដែលប្រែប្រួលរូបរាងដូចជា ដុះធំជាងមុន ឬមានសណ្ឋានប្លែកជាងមុនគួរតែឲ្យពេទ្យពិនិត្យ៕