គីសក្នុងក្រពេញអូវ៉ែ គឺជាពងទឹកមួយប្រភេទដែលស្ថិតនៅក្នុងក្រពេញអូវ៉ែ។ វាជាជំងឺដែលកើតមានជាញឹកញាប់ ហើយក៏ច្រើនតែកើតឡើងក្នុងពេលជ្រុះអូវ៉ុលដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការជ្រុះអូវ៉ុលកើតឡើងនៅពេលដែលក្រពេញអូវ៉ែបញ្ចេញមេជីវិតញីទៅក្នុងក្រពេញដៃស្បូនជារៀងរាល់ខែ។ ស្រ្តីភាគច្រើនដែលមានជំងឺនេះ គឺមិនមានរោគសញ្ញាអ្វីទាំងអស់ ហើយវាក៏ច្រើនតែមិនមានអ្វីគ្រោះថ្នាក់ដែរ។
តើគីសនៅក្រពេញអូវ៉ែអាចទៅជាមហារីកដែរទេ?
មែនហើយ គីសក្នុងក្រពេញអូវ៉ែមយយចំនួនអាចក្លាយទៅជាមហារីកបាន ប៉ុន្តែគីសភាគច្រើនគឺមិនមែនជាមហារីកឡើយ។ ការប្រឈមនឹងមហារីកក្រពេញអូវ៉ែនឹងកើនឡើងនៅពេលអាយុកាន់តែច្រើន។ ស្រ្តីដែលរ៉ាំងរដូវហើយមានគីសក្នុងក្រពេញអូវ៉ែទៀតគឺប្រឈមខ្ពស់នឹងមហារីកក្រពេញអូវ៉ែតែម្តង។ ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីការប្រឈមមុខរបស់អ្នកបើសិនជាមានការបារម្ភខ្លាំង។ ការពិនិត្យរកជំងឺមហារីកក្រពេញអូវ៉ែមិនត្រូវបានណែនាំឲ្យធ្វើលើស្រ្តីភាគច្រើនឡើយ។ នេះដោយសារតែលទ្ធផលអាចនឹងឃើញមិនត្រឹមត្រូវ។
ពេលមានគីសក្នុងក្រពេញអូវ៉ែហើយតើពិបាកមានផ្ទៃពោះដែរទេ?
ជាធម្មតាគឺអត់ទេ។ គីសក្នុងក្រពេញអូវ៉ែភាគច្រើនមិនប៉ះពាល់ដល់ឱកាសនៃការមានផ្ទៃពោះឡើយ។ ពេលខ្លះ ជំងឺដែលធ្វើឲ្យកើតគីសវិញទេដែលធ្វើឲ្យស្រ្តីពិបាកនឹងមានផ្ទៃពោះដូចជា៖
- Endometriosis ជាជំងឺដែលភ្នាស់របស់ស្បូនបែរជាកើតឡើងនៅក្រៅស្បូន ជាពិសេសនៅក្នុងក្រពេញអូវ៉ែទៅវិញ។
- ចង្កោមរោគសញ្ញាគីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែ ដែលវាអាចនឹងធ្វើឲ្យស្រ្តីមិនអាចមានកូនបានតែម្តង។
តើគីសក្នុងក្រពេញអូវ៉ែប៉ះពាល់ដល់ការមានផ្ទៃពោះដូចម្តេចទៅ?
គីសក្នុងក្រពេញអូវ៉ែច្រើនតែកើតមានជាញឹកញាប់ក្នុងពេលមានផ្ទៃពោះ។ ជាធម្មតា គីសទាំងនេះជាប្រភេទគីសស្លូត និងមិនមានគ្រោះថ្នាក់ទែ។ គីសក្រពេញអូវ៉ែដែលបន្តលូតលាស់ក្នុងពេលមានផ្ទៃពោះអាចនឹងដាច់ដោច ឬរមួល ដែលជាហេតុបង្កជាបញ្ហាច្រើនក្នុងពេលសម្រាលកូន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) គ្រូពេទ្យនឹងតាមដានរាល់បញ្ហាដែលកើតមានក្នុងពេលមានផ្ទៃពោះនេះ៕