សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ អ្នកប្រហែលជាមិនបានគិតច្រើនអំពីតម្រងនោមទេ ប៉ុន្តែវាមាននាទីសំខាន់ណាស់សម្រាប់ជួយឲ្យរាងកាយមានសុខភាពល្អ។ យ៉ាងណាមិញ វាក៏មាននាទីរក្សាចំណុះរបស់ឈាម ដើម្បីរាងកាយរស់នៅតាមវិធីត្រឹមត្រូវដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មុខងារដ៏សំខាន់មួយផ្សេងទៀតរបស់តម្រងនោម គឺថែរក្សាកម្រិតអេឡិចត្រូលីត្រ (សូដ្យូម ប៉ូតាស្យូម និងផូស្វាត) ដើម្បីភ្ញោចទៅកោសការបស់រាងកាយ និងសរីរាង្គទាំងអស់ធ្វើការកាន់តែល្អ។ វាក៏មានតួនាទីជួយសម្រួលដល់សម្ពាធឈាម និងរក្សាឆ្អឹងឲ្យរឹងមាំដែរ។ ដូច្នេះសរុបមក តម្រងនោមពិតជាសំខាន់ណាស់សម្រាប់ជីវិតរស់នៅ ប៉ុន្តែបើសិនជាអ្នកសម្គាល់ឃើញថា មានអាការៈមួយចំនួនដូចខាងក្រោមនេះ គួរតែគប្បីយកចិត្តទុកដាក់ផង ព្រោះវាជាសញ្ញានៃជំងឺតម្រងនោមហើយ។
- ទម្លាប់នៃការនោមមានការប្រែប្រួល ដូចជានោមច្រើន ឬនោមតិចជាងធម្មតា
- ពិបាកដកដង្ហើមក៏ជាផ្នែកមួយបញ្ជាក់ថា តម្រងនោមមានបញ្ហាដែរ
- ឃើញមានឈាមក្នុងទឹកនោម
- ទឹកនោមបែកជាពពុះ ឬល្អក
- រាងកាយទៅជាហើម ដោយសារតែចាលជាតិទឹកក្នុងខ្លួនខ្លាំង
- អស់កម្លាំងជាប់ និងកង្វះគ្រាប់ឈាម
- ធីងធោង និងពិបាកផ្ចង់អារម្មណ៍
- ចេះតែគ្រុនជាប់ ឬក្តៅខ្លួនស្ទិញៗជាប់
- ស្បែកឧស្សាហ៍មានការបង្ករោគ និងឡើងកន្ទួលរមាស់
- ចេះតែចង់ក្អួត ឬចង្អោ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
យ៉ាងណាមិញ បើសិនជាអ្នកមានអាការៈពីរបី ឬច្រើនឡើងទៅ នោះអ្នកពិតជាដល់ពេលដែលត្រូវពិនិត្យតម្រងនោមចេញហើយ៕